មិនមែនក្រទេណា! គ្រាន់តែអាវ G-Dragon ពាក់ថ្ងៃចូលទាហាន ថ្លៃហួសថ្លែង
- 2018-03-01 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនក្រទេណា! គ្រាន់តែអាវ G-Dragon ពាក់ថ្ងៃចូលទាហាន ថ្លៃហួសថ្លែង
ចន្លោះមិនឃើញ
តារាចម្រៀង G-Dragon បានចូលបម្រើកងទ័ពជាស្ថាពរហើយកាលពីថ្ងៃទី ២៧ ខែកម្ភៈ ឆ្នាំ ២០១៧ ដោយបានធ្វើឲ្យអ្នកគាំទ្រមានការអាឡោះអាល័យជាពន់ពេក។
កំពូលតារា K-Pop រូបនេះពិតជាស័ក្ដិសមនឹងឈ្មោះជា តារាប្រុសពូកែលេងម៉ូដមែន ព្រោះសូម្បីថ្ងៃឈានជើងចូលបន្ទាយ ក៏លោករៀបចំខ្លួនគួរឲ្យទាក់ទាញដែរ។ ស្ទីលដែលលោកជ្រើសស្លៀកថ្ងៃនោះគឺ ម៉ូដខ្មៅ១ឈុត តាំងពីមួក អាវក្នុង អាវធំក្រៅ និងស្បែកជើង ព្រមទាំងម៉ាសខ្មៅ ហើយកាន់តែភ្ញាក់ផ្អើលគឺ នៅពេលដឹងពីតម្លៃ និងម៉ាកអាវរងារបស់ G-Dragon។
បើតាមប្រភពពីវិបសាយ Koreaboo បានឲ្យដឹងថា អាវនោះជាម៉ាក Vetements មានតម្លៃ ៣ ៨២០ដុល្លារ ដែលជាម៉ូដល្បីជាងគេសម្រាប់តារាល្បីនៅជុំវិញពិភពលោក៕
ចុចអាន៖
ទិដ្ឋភាពខ្លះៗនៃដំណើរចូលជាទាហានរបស់ G-Dragon ព្រឹកមិញ (វីដេអូ)
ចង់ទៅដោយស្ងាត់ៗមែន ក៏អ្នកគាំទ្រនៅរង់ចាំជូនដំណើរ G-Dragon ដែរ