មក​ដល់​ខ្មែរពេល​ខ្លីមែនតែ ​OPPO ​មាន​ដៃគូ​សហការ​ច្រើន​ហួស​ពី​ការ​ស្មាន​

  • 2018-02-28 11:28:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ជោគ​ជ័យជាមួយនឹង​ទូរ​ស័​ព្ទ​ស៊េរី​ថ្មី​ ជា​បន្តបន្ទាប់​ក្នុង​ប្រទេស​កម្ពុជា​មក ក្រុមហ៊ុន OPPO ទទួលបាន​ដៃគូ​សហការ​កាន់តែ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ថា​នៅ​ក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ផ្សេងៗ​។​

គេ​សង្កេត​ឃើញ​ថា​ មាន​ហាង​ទូរ​ស័ព្ទ​ជាច្រើន​ដែល​ផ្ទាំង​បៃតង​ហើយ​មាន​អក្សរ OPPO នៅ​ពីមុខ​ហាង ចំណែក​នៅ​ខាងក្នុង​វិ​ញ មាន​ការ​រៀបចំ​លម្អ​ដោយ​ភ្លើង​ភ្លឺ​ស្រស់ស្អាត ជាមួយ​ការ​ដាក់​តាំង​លក់​ទូរស័ព្ទ​គ្រប់​ស៊េរី​ដែល​កំ​ពុង​ពេញ​និ​យម​ដូចជា​៖ OPPO F5, OPPO F5 Youth, OPPO F5 6GB និង OPPO A83 ។​

បើ​​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​តំណាង​ OPPO ដែលបាន​សាកសួរ​ជាមួយ​ម្ចាស់​ហាង​ទូរ​ស័ព្ទ​ទាំងនោះ ប្រាប់​ថា ភាគច្រើន​អ្នកលក់​ទាំង​នោះបាន​ឲ្យ​ដឹង​ដូចៗគ្នាថា បច្ចុប្បន្ន​នេះ​ទូរសព្ទ​ដៃ​ OPPO កំពុង​ទទួល​បានការ​ពេញ​និ​យម​ខ្លាំង​ពី​សំ​ណាក់​អ្នក​ទិ​ញ ដោយសារតែ​មាន​កាមេរ៉ា​ថតរូប​បាន​ស្អាត មាន​អេក្រង់​ពេញ និង​មានតម្លៃ​សម​រម្យ​។ដូច្នេះ​ហើយ​ទើប​ម្ចាស់​ហាង​ទាំង​នោះ​សម្រេចចិត្ត​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន OPPO តែម្តងទៅ​។​

ទោះបីជា​ទើបតែ​មកដល់​ប្រទេស​កម្ពុជា​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​២០១៦​ប៉ុណ្ណោះ ក្រុមហ៊ុន OPPO មាន​ដៃគូ​សហការ​ជាច្រើន​នៅ​ក្នុង​ទីតាំង​សំខាន់ៗ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​សេដ្ឋកិច្ច​ខ្ពស់ ហើយ​ចំនួន​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​មាន​ច្រើន​ដូចជា​នៅ​ភ្នំ​ពេញ បាត់​ដំបង សៀមរាប កំពង់ចាម កំពង់សោម និង​ក្រុង​តាខ្មៅ​ជាដើម​។

ថ្មីៗ​នេះ​ក្រុមហ៊ុនក៏បាន​ណែនាំ​នូ​វ​ផល​ផលិត​ថ្មី​មួយ​ទៀ​ត OPPO A83 ដែល​មាន​លក្ខណៈពិសេស​នៃ​បច្ចេកវិទ្យា​ដោះសោរ​ដោយ​សម្គាល់​ផ្ទៃមុខ​ផ​ដោយ​ប្រើ​រយៈពេល​តែ ០.១៨ វិនាទី​ប៉ុណ្ណោះ​។ A83 មាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស គឺ​មាន​ពណ៌​ទឹកមាស និង​ពណ៌​ខ្មៅ ហើយ​មានតម្លៃ​ត្រឹមតែ ២២៩ ដុល្លារ ក្នុង​ប្រទេស​កម្ពុជា​៕

ដោយ៖ ថា ម៉ាលីដា

អត្ថបទថ្មី