អ្នក​គាំ​ទ្រ​រឿង​ Harry Potter មាន​ធ្លាប់​ឆ្ងល់​ក្នុង​ឈុត​ទាំង​នេះ​ឬ​ទេ?

  • 2018-02-28 14:00:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រឿង​Hollywoodដ៏​ល្បី​ Harry Potter លេច​ចេញ​ឈុត​របស់​តួ​អង្គ​ស្រី Hermione Granger ដែល​អ្នក​ទស្សនា​មាន​ចំងល់​ដោយ​មើល​ទៅ​មើល​មិន​សម​ទំនង។ ខាង​ក្រោម​នេះ​គឺ​ជា​ឈុត​របស់​តួ​អង្គ​ស្រី​ Hermione Granger ដែល​មើល​មិន​សម​ទំនង​៖ ១. ឈុត​តួ​អង្គ​ស្រី​ Hermione មាន​វេទមន្ត​អាច​ធ្វើ​ឲ្យ​វ៉ែនតា​ដែល​ប្រេះ​របស់​ Harry វិល​មក​ដូច​ដើម​វិញបាន

ក្នុង​ឈុត​នេះ គឺ​ដូច​ជា​មិន​សម​ទំនង ព្រោះ Hermione ​មាន​ដល់​វេទមន្ត​ពូកែ​យ៉ាង​នេះ ហេតុ​អ្វី​បាន​ជា​តួ​ស្រី​ដ៏​ពូកែ​ម្នាក់​នេះ​មិន​ប្រើ​វេទមន្ត​ធ្វើ​ឲ្យ​ភ្នែក​Harry អាច​មើល​បាន​ល្អ​ដោយ​មិន​ចាំ​បាច់​​ពាក់​វ៉ែនតា។ គួរ​រំលឹក​ផង​ដែរ​ថា ក្នុង​វគ្គ​នេះ Hermione តែង​សូត្រ​ថា "Oculus Reparo” រាល់​ពេល​ដែល​វ៉ែនតា​របស់​តួ​ឯក​ប្រុស Harry ប្រេះ​បែក ដើម្បី​ធ្វើ​ឲ្យ​វ៉ែនតា​នោះ​វិល​មក​សភាព​ល្អ​ដូច​ដើម​វិញ។

២. ឈុត​តួ​អង្គ​ស្រី Hermione អាច​ប្រើ​ឧបករណ៍​បង្វិល​ពេល​វេលា​ឲ្យ​ត្រលប់​ក្រោយ

ក្នុង​ឈុត​នេះ មាន​អ្នក​គាំទ្រ​រឿង​ Harry Potter តែង​ជជែក​ពី​ភាព​មិន​ទំនង ដែល​តួ​អង្គ​ស្រី Hermione អាច​ប្រើ​ឧបករណ៍​បង្វិល​ពេល​វេលា​ឲ្យ​ត្រលប់​ក្រោយ តែ​ហេតុ​អ្វី​បាន​តួ​អង្គ​ម្នាក់​នេះ​មិន​ប្រើ​ឧបករណ៍​ដ៏​អស្ចារ្យ​នេះ​ដើម្បី​វិល​ត្រលប់​ទៅ​ប្រយុទ្ធ​ជាមួយ​តួ​អង្គ​អាក្រក់ Voldermort និង​ធ្វើ​ឲ្យតួ​អង្គ​អាក្រក់​នេះមិន​អាច​ចេញ​មក​បាន​ជា​រៀង​រហូត។ គួរ​រំលឹក​ផង​ដែរ​ថា ក្នុង​វគ្គ​ The Prisoner Of Azkaban តួ​អង្គ​ស្រី Hermione បាន​ប្រើ​នាឡិកា​បង្វិល​ពេល​វេលា​ឲ្យ​ត្រលប់​ក្រោយ ដើម្បី​ឲ្យ​ Harry និង​ខ្លួន​នាង​ផ្ទាល់​ បាន​វិល​ត្រលប់​ទៅ​ជួយ​សង្គ្រោះ​ជីវិត​២មិន​ឲ្យ​ស្លាប់។

៣. ឈុត​ឆ្មា​របស់​ Hermione តែង​ដេញ​ខាំ​កណ្ដុរ​របស់​ Ron

ក្នុង​ឈុត​នេះ អ្នក​ទស្សនា​តែង​ឆ្ងល់​ហេតុ​អ្វី​បាន​ជា Hermione មិន​មើល​សត្វ​ចិញ្ចឹម​របស់​នាង​ឲ្យ​ត្រឹម​ត្រូវ ហើយ​ចេះ​តែ​ឲ្យ​ឆ្មា​របស់​នាង​ទៅ​ដេញ​ខាំ​កណ្ដុរ​របស់​ Ron ព្រោះ​នៅ​ក្នុង​សាលា​ដែល​នាង​រៀន មាន​ច្បាប់​មិន​ឲ្យ​សត្វ​ចិញ្ចឹម​របស់​សិស្ស​ណា​ម្នាក់​ទៅ​បង្ក​គ្រោះ​ថ្នាក់​ដល់​សត្វ​ចិញ្ចឹម​សិស្ស​ដទៃ​ឡើយ។

គួរ​បញ្ជាក់​ផង​ដែរ​ថា រឿង Harry Potter គឺ​ជា​ភាពយន្ត​Hollywood ដែល​ល្បី​ខ្លាំង ហើយ​ជា​រឿង​ដែល​ស្ថិត​ក្នុង​ចំណោម​ភាពយន្ត​ដែល​រក​ចំណូល​បាន​ខ្ពស់​ផង​ដែរ។

ប្រភព៖ Therichest   ប្រែ​សម្រួល៖ ម៉េង សុខហួយ

អត្ថបទពេញនិយម