យក្សអ៊ីតាលី Juventus និង AC Milan ជួបគ្នាវគ្គផ្ដាច់ព្រ័ត្រ Coppa Italia
- 2018-03-01 03:42:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យក្សអ៊ីតាលី Juventus និង AC Milan ជួបគ្នាវគ្គផ្ដាច់ព្រ័ត្រ Coppa Italia
ចន្លោះមិនឃើញ
ការប្រកួតពានធំទីពីររបស់អ៊ីតាលី Coppa Italia បានរកឃើញក្រុម២ឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយគឺ Juventus ត្រូវប៉ះនឹង AC Milan។
ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រុមរហស្សនាមថាសេះបង្កង់បានយកឈ្នះ Atalanta fc សរុបទាំងពីរជើង ២-០ ខណៈ AC Milan ដែលស្មើគ្នា ០-០ ទាំងពីរជើងជាមួយ Lazio នោះបានយកឈ្នះដោយបាល់ប៉េណាល់ទីកាត់សេចក្ដីដោយលទ្ធផលប្រកៀកប្រកិតគ្នា ៥-៤។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Coppa Italia រវាង Juventus និង AC Milan នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨។
ពានដែលបង្កើតឡើងតាំងពីឆ្នាំ១៩២២មួយនេះធ្លាប់ឈ្នះដោយ Juventus ច្រើនជាងគេពោលគឺ១២ដងហើយ Juventus ក៏ជាជើងឯកចាស់ដែរនៅរដូវកាលមុន។ AC Milan ធ្លាប់ឈ្នះ៥ដង តែខកខានលើកពានតាំងពីឆ្នាំ២០០៣មក៕