Asus ចម្លង​​រាង​តាម​ iPhone X ​ហើយ ​ឆ្លៀត​ឌឺដង​ឲ្យទៀត

  • 2018-03-01 04:11:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​នេះ​ Asus បាន​បង្ហាញ​ចេញ​ Asus ZenFone 5 និង 5Z ដែល​មាន​រចនាបថ​ផ្ទៃ​អេក្រង់​លាត​ពេញ​ទី​ និង​មាន​ស្នាម​គន្លាក់​អេក្រង់​នៅ​ផ្នែក​ខាង​លើ​ដូច​ជា​ iPhone X ដែរ។ ចម្លង​រូបរាង​នេះ​មិន​អស់​ចិត្ត​ Asus ថែម​បាន​ឌឺ​ដង​ដាក់​ iPhone X ថែម​ទៀត​ផង។

​Asus បាន​បង្ហាញ​ផ្ទាំង​មួយ​ប្រៀប​ធៀប​អំពី​អេក្រង់​របស់​ ZenFone ស៊េរី​ថ្មី​ ជា​មួយ​នឹង​ iPhone X។ ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​នៅ​លើ​ផ្ទាំង​បង្ហាញ​ Asus បាន​ហៅ​ iPhone X ថា "Fruit Phone X” ដែល​មាន​ន័យ​ថា​ទូរសព្ទ​ផ្លែ​ឈើ (ផ្លែ​ប៉ោម) X ដោយ​មិន​បាន​ហៅ​ថា​ iPhone X ចំៗ​នោះ​ទេ។

Asus ក៏​បាន​បញ្ជាក់​ដែរ​ថា​​គន្លាក់​អេក្រង់​លើ​ស្មាតហ្វូន​ថ្មី​របស់​ខ្លួន​មាន​ទំហំ​តូច​ជាង​ iPhone X ចំនួន​ ២៦% និង​មាន​ទំហំ​អេក្រង់​ ៩០% ​លាត​សន្ធឹង​លើ​ផ្ទៃ​ខាង​មុខ ធៀប​នឹង​ iPhone X មាន​ត្រឹម​តែ​ ៨៦%។ ​​

គួរ​ដឹង​ Asus ZenFone 5/5Z មាន​បំពាក់​អេក្រង់​ទំហំ​ ៦,២ អ៊ីញ, មាន​កាមេរ៉ា​ភ្លោះ​ដូច​គ្នា​, មាន​មុខងារ​ ZenMoji ដែល​ស្រដៀង​គ្នា​នឹង​ Animoji របស់​ iPhone X និង​អាច​ដោះ​សោ​បាន​ដោយ​ប្រើ​ផ្ទៃ​មុខ៕

ប្រភព៖ redmondpie   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី