ពិសេសបាត់! ខែប្រាំងឆ្នាំនេះ មិនព្រួយក្ដៅហែង

  • 2018-03-01 04:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធានទឹក​ និងឧតុនិយម​ បង្ហាញ​ការព្យាករណ៍​ស្ថានភាព​អាកាសធាតុ​ឆ្នាំ២០១៨ ​ឲ្យដឹង​ថា ក្នុង​រដូវប្រាំង​ចាប់​ពីខែ​មីនា​ និង​ខែ​មេសា​ ឆ្នាំនេះ ​សីតុណ្ហភាព ​ជាទូទៅ​ សីតុណ្ហភាព​ទាប​បំផុត​មាន​ពី ២៣ ទៅ ២៥​អង្សារសេ​ ខណៈ​សីតុណ្ហភាព​ខ្ពស់​បំផុត​ ពី៣៦ ទៅ ៣៨​អង្សារសេ​។ រីឯ​ការព្យាករ​ទឹកភ្លៀង​វិញ អាច​នឹងមាន​ភ្លៀងកក់​ខែច្រើន ​ពិសេស​នៅតំបន់​វាលទំនាប​ និង​តំបន់​មាត់​សមុទ្រ។

(រូបតំណាង)

ផ្ទុយ​ទៅវិញ​ ​សម្រាប់​អាកាសធាតុ​នៅដើម​រដូវ​វស្សា​ ចាប់ពី​ខែឧសភា​ និងខែ​មិថុនា ឆ្នាំ​២០១៨​នេះ អះអាង​ថា នៅតំបន់​ទំនាប​កណ្ដាល​និង ​តំបន់​ខ្ពង់រាប ​អាចនឹង​មានភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុងបរិមាណ​បង្គួរ​ទៅច្រើន​។ ចំពោះ​តំបន់​មាត់​សមុទ្រ​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់រាយ​ប៉ាយ​ក្នុងបរិមាណ​ច្រើន។

ក្រសួង​បាន​បញ្ជាក់ថា ​បាតុភូត​ធម្មជាតិ​នៅក្នុង​ខែមេសា ​ឧសភា និង​ខែមិថុនា​ ឆ្នាំ ២០១៨​ អាចនឹង​មាន​បាតុភូត​ ផ្គរ​ រន្ទះ និងខ្យល់​កន្រ្តាក់កើតឡើង​ច្រើន ពិសេស​នៅ​តំបន់​ទំនាប​កណ្ដាល​ (ប៉ុន្តែតិចជាងឆ្នាំ ២០១៧)៕​

សូមអានលម្អិតសេចក្ដីប្រកាសខាងក្រោម៖

អត្ថបទ៖ ស៊ិន សាវ៉េត