កូនស្រី ដូណាល់ ត្រាំ ទាំងស្អាត និងឆ្លាត រកលុយក៏ពូកែទៀត!

  • 2018-03-01 04:12:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកស្រី Ivanka Trump ប្រហែល​ជា​ទទួល​បាន​មរតក​រូបរាង​ពី​ម្ដាយ និង​ការ​យល់​ដឹង​អំពី​អាជីវកម្ម​ពី​ឪពុក ប៉ុន្តែ​នាង​ក៏​ជា​បុគ្គល​មាន​អំណាច និង​ឥទ្ធិពល​មួយ​រូប​ផង​ដែរ។

អ្នកស្រី Ivanka បាន​កើត​នៅ​ថ្ងៃ​ទី ៣០ ខែ តុលា ឆ្នាំ ១៩៨១ បច្ចុប្បន្ន​មាន​អាយុ ៣៦ ឆ្នាំ។ កូនស្រី​ទី ២ របស់​ប្រធានាធិបតី​អាមេរិក​រូប​នេះ បាន​ដើរ​តាម​គន្លង​របស់​ឪពុក​នាង ដោយ​បន្ត​អាជីព​ផ្នែក​ជំនួញ។

តើ​អ្នក​ស្រី Ivanka មាន​ទ្រព្យសម្បត្តិ​ប៉ុន្មាន?

គេហទំព័រ Celebrity Net Worth បាន​ប៉ាន់ប្រមាណ​ថា អ្នកស្រី Ivanka មាន​ទ្រព្យសម្បត្តិ​ចំនួន ៣០០ លាន​ដុល្លារ។

បើ​យោង​តាម​គេហទំព័រ New York Times បាន​បង្ហាញ​ថា អ្នកស្រី និង ស្វាមី មាន​ទ្រព្យសម្បត្តិ​សរុប​រហូត​ដល់ ៧៤០ លាន​ដុល្លារ។ ប៉ុន្តែ​ក្រោយ​មក គេហទំព័រ CNN បាន​រាយការណ៍​ថា តួលេខ​អាច​ឡើង​ដល់ ៧៦២ លាន​ដុល្លារ។

តើ​អ្នក​ស្រី Ivanka រក​ប្រាក់​ចំណូល​ដោយ​របៀប​ណា?

អ្នក​ស្រី​បាន​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន Trump Organization , មាន​ក្រុមហ៊ុន​មួយ​ផ្ទាល់​ខ្លួន និង ធ្វើការ​នៅ​ឯ​សេតវិមាន​ទៀត​ផង។ ម៉ាក​ផ្ទាល់​ខ្លួន​របស់ អ្នកស្រី Ivanka ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​មាន​តម្លៃ ៥០ លាន​ដុល្លារ។

មិនតែប៉ុណ្ណោះ អ្នកស្រី​ក៏​មាន​ភាគហ៊ុន​ចន្លោះ​ពី ៥ ទៅ ២៥ លាន​ដុល្លារ នៅ​ក្នុង​សណ្ឋាគារ​របស់​ឪពុក Trump International Hotel នៅ​ក្នុង​ទីក្រុង Washington D.C ទៀត​ផង។

លើស​ពី​នេះ អ្នកស្រី និង​ស្វាមី ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​បណ្ដុំ​សិល្បៈ​ដែល​មាន​តម្លៃ​ប្រហែល ២៥ លាន​ដុល្លារ។ ទោះ​បី​ជា​យ៉ាង​ណា អ្នក​ស្រី​ធ្វើ​ការ​នៅ​សេតវិមាន មិន​ទទួល​បាន​ប្រាក់​ឈ្នួល​នោះ​ទេ៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម