Zhou Qunfei៖ ពីសិស្សបោះបង់ការសិក្សា ក្លាយជាស្ត្រីមានបំផុតទី ២ ក្នុងប្រទេសចិន
- 2018-02-12 04:22:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zhou Qunfei៖ ពីសិស្សបោះបង់ការសិក្សា ក្លាយជាស្ត្រីមានបំផុតទី ២ ក្នុងប្រទេសចិន
ចន្លោះមិនឃើញ
អ្នកស្រី Zhou Qunfei អាយុ ៤៧ឆ្នាំ ដែលជាស្ថាបនិកនៃក្រុមហ៊ុន Lens Techonology បានក្លាយជាមហាសេដ្ឋីមួយរំពេច បន្ទាប់ពីក្រុមហ៊ុននេះលេចមុខជាសាធារណៈកាលពីឆ្នាំ ២០១៥។
យោងតាមរបាយការណ៍ The Time ឲ្យដឹងថា ក្រុមហ៊ុនផលិតកញ្ចក់ទូរសព្ទ Iphone មួយនេះមានតម្លៃប្រហែល ១១ពាន់លានដុល្លារ។ ចំណែកឯអ្នកស្រី Zhou ត្រូវគេប៉ាន់ប្រមាណថា មានទ្រព្យសម្បត្តិប្រហែល ៩,២ ពាន់លានដុល្លារផងដែរ។
អ្នកស្រី Zhou បានកើតក្នុងគ្រួសារកសិករមួយ និងបានបោះបង់ការសិក្សានៅអាយុ ១៦ឆ្នាំ។ អ្នកស្រី ចាប់ផ្ដើមធ្វើការក្នុងរោងចក្រផលិតកញ្ចក់នាឡិកាមួយ និងតែងឆ្លៀតរៀនមុខវិជ្ជាមួយចំនួនដូចជា គណនេយ្យ និងសុវត្ថិភាពអគ្គីភ័យនៅពេលល្ងាច។
រហូតមកដល់វ័យ ២២ឆ្នាំ ដោយមានលុយ២-៣ ពាន់ដុល្លារនៅក្នុងដៃ អ្នកស្រីក៏បានបើកក្រុមហ៊ុនផលិតកញ្ចក់នាឡិកាខ្លួនឯងក្នុងឆ្នាំ ១៩៩៣។ បន្ទាប់ពីដំណើរការក្រុមហ៊ុនអស់រយៈពេល ១ទសវត្ស នៅក្នុងឆ្នាំ ២០០៣ ក្រុមហ៊ុនទូរសព្ទដៃ Motoral បានទាក់ទងឲ្យអ្នកស្រី Zhou ជួយផលិតកញ្ចក់ការពារឆ្កូតសម្រាប់ទូរសព្ទថ្មីរបស់ពួកគេ។
បន្ទាប់ពីនោះមក ក្រុមហ៊ុនទូរសព្ទដៃជាច្រើន ធ្វើការបញ្ជាទិញពីអ្នកស្រីមានដូចជា HTC, Nokia និង Samsung ជាដើម។ នៅក្នុងឆ្នាំ ២០០៧ ក្រុមហ៊ុន Apple បានចាប់ផ្ដើមផលិតទូរសព្ទដំបូងរបស់ខ្លួន ហើយទាក់ទងមកអ្នកស្រី Zhou សម្រាប់កញ្ចក់ទូរសព្ទផងដែរ។ រយៈពេល ៥ឆ្នាំក្រោយមក អ្នកស្រី Zhou មានរោងចក្រក្នុងទីក្រុង ៣ ផ្សេងគ្នា ហើយក្នុងឆ្នាំ ២០១៧ នេះ អ្នកស្រីមានរោងចក្រ ៣២ និងបុគ្គលិកជាង ៩ ម៉ឺននាក់ផងដែរ។
អ្នកស្រី Zhou បានប្រាប់កាសែតអូស្ត្រាលីមួយថា "ក្នុងអំឡុងពេលនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន វាបានផ្ដល់ឱកាសយ៉ាងច្រើនសម្រាប់សហគ្រិន រួមទាំងស្ត្រីផងដែរ។ វាបានជួយខ្ញុំក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្ញុំ៕"
ចុចអាន ៖
ស្ត្រីមានបំផុតនៅចិន រកបានខ្ទង់ពាន់លានដុល្លារត្រឹមរយៈពេល ៤ថ្ងៃ
Jack Ma ប្រាប់កូនប្រុសកុំឲ្យរៀនបាន «និទ្ទេស A» ព្រោះហេតុផលភ្ញាក់ផ្អើលមួយ
អស្ចារ្យណាស់! និស្សិតវ័យ១៩ឆ្នាំ បែកគំនិតលក់កាហ្វេ មួយឆ្នាំរកបាន ជិត៦ម៉ឺនដុល្លារ