អាន​​បាន​១០​% លឹម ជាឡាយ ឃ្លាន​សម្ដែង​រឿង​​​"​ថ្ងៃ​មុន​ស្អប់​ ថ្ងៃនេះ​ស្រលាញ់​"

  • 2018-03-01 06:39:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លឹម ជាឡាយ បាន​បញ្ជាក់​ពី​អារម្មណ៍​ពិត​​ ​ថា ខ្លួន​​បាន​អាន​សាច់​រឿង​ "​ថ្ងៃ​មុន​ស្អប់ ​ថ្ងៃ​នេះ​ស្រឡាញ់​" បាន​ត្រឹម​តែ​១០​ភាគ​រយ​ប៉ុណ្ណោះ​ ​ធ្វើ​ឲ្យ​លោក​ជក់​ចិត្ត​​​ចង់​សម្ដែង​ភាព​យន្ត​ភាគ​មួយ​នេះ​យ៉ាង​ខ្លាំង​។

តួ​ឯក​ប្រុស​ក្នុង​រឿង​"មន្ត​ស្នេហ៍​ក្រមុំ​បាយ​ឆា" បាន​រៀប​រាប់​ថា មូល​ហេតុ​ដែល​​ខ្លួន​ចង់​សម្ដែង​​រឿង​ "ថ្ងៃមុន​ស្អប់​ ថ្ងៃ​នេះ​ស្រឡាញ់​" ​ដោយ​សារ​តែ​​ភាព​យន្ត​ភាគ​មួយ​នេះ មាន​សាច់​រឿង​ខុស​ប្លែក​ពី​រឿង​មុន​​ៗ​ ដែល​លោក​ធ្លាប់​សម្ដែង​នា​ពេល​កន្លង​មក​។

លោក​ថា​៖​"​ រឿង​ "ថ្ងៃ​មុន​ស្អប់​ ថ្ងៃ​នេះ​ស្រឡាញ់​" ខុស​ប្លែក​​ពី​រឿង​មុន​ៗ​ ព្រោះ​ក្នុង​រឿង​នេះ​ ​ចរិត​​លក្ខណៈ​តួ​អង្គ​នីមួយ​ៗ​គឺ​ប្លែក​ពី​គ្នា​​ ​ដូច​ខ្ញុំ​​ដើរ​តួ​អង្គ​ប្រុស​ឈ្មោះ ​ហួត យុត្ថានា ​មាន​មុខ​ជំនួញ​រក​ស៊ី​​ធំ​មួយ​ ហើយ​បាន​កាច់​កុង​គ្នា​ ជា​មួយ​អ្នក​រក​ស៊ី​ដូចគ្នា​។ សម្រាប់​ខ្ញុំ​អ្វី​ដែល​ពិសេស​​ជាង​នេះ​ទៀត​គឺ​សាច់​​រឿង​កាច់​កុង​ឌឺ​ដង​ជាមួយ​តួ​ឯក​ស្រី​ គ្រាន់​តែ​អាន​ហើយ​ចង់​សម្ដែង​ភ្លាម​"។

លឹម ជា​ឡាយ បន្ថែម​ថា​ ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំពោះ​​ទស្សនិកជន​នោះ​ ក្នុង​រឿង​ "ថ្ងៃមុន​ស្អប់ ​ថ្ងៃ​នេះ​ស្រឡាញ់" គឺ​លោក​ និង​តួឯក​ប្រុស​ក្នុង​រឿង​ "ស្រទន់​មន្ត​ស្នេហ៍​" ប៊ឺរិ បាន​ប៉ះ​គ្នា​លើក​ដំបូង​។ ដូច្នេះ​លោក​ជឿ​ជាក់​ថា​ អ្នក​គាំទ្រ​ប្រាកដ​ជា​ប្លែក​​ភ្នែក​ជាមួយ​​រឿង​ភាគ​ថ្មី​មួយ​នេះ​។

លោក​ថា​៖" ខ្ញុំ​ និង ប៊ឺរី នឹង​សហការ​គ្នា​ឲ្យ​​បាន​ល្អ​ពេល​សម្ដែង​ ដើម្បី​ឲ្យ​ផ្ទៃ​រឿង​ទាំង​មូល​​ មាន​ភាព​ទាក់​ទាញ​ពី​អ្នក​ទស្សនា​ ពេល​បញ្ចាំង​នៅ​ទូរទស្សន៍​ PNN”។

លឹម ជាឡាយ ជាមួយ មាន សូនីតា

រឿង​​"ថ្ងៃមុន​ស្អប់​ ថ្ងៃ​នេះ​ស្រឡាញ់​" ​ជា​រឿង​ប្រលោម​លោក​​ដែល​មាន​អ្នក​ចូល​អាន​យ៉ាង​ច្រើន​លើស​លុប​ ឥឡូវ​នេះ​យក​មក​ផលិតកម្ម​ជា​ខ្សែវីដេអូ​​ មាន​ ៤០​ភាគ​ ដែល​ស្ថានីយ​ទូរទស្សន៍​ PNN បាន​ប្រកាស​ថា​ ខ្លួន​បាន​សិទ្ធិលើ​​ប្រលោម​លោក​​មួយ​នេះ​ កាល​ពី​ ខែ ធ្នូ ឆ្នាំ ២០១៧ កន្លង​ទៅ​ថ្មី​ៗ​ ដើម្បី​យក​​​មក​ផលិត​ជា​ខ្សែ​ភាព​យន្ត​ភាគ​រស់​រវើក​មួយ​។

ចំពោះ​រឿង​ "ថ្ងៃ​មុន​ស្អប់​ ថ្ងៃ​នេះ​ស្រឡាញ់" ទូរទស្សន៍​PNN បាន​​ត្រៀម​ថវិកា​ និង​ធន​ធាន​មនុស្ស​ច្រើន​​ជាង​រឿង​ភាគ​មុន​ៗ​ ដើម្បី​បំពេញ​ទៅ​តាម​ភាព​លំបាក​ស្មុគស្មាញ​នៃ​ខ្សែ​រឿង​ ដែល​មាន​អ្នក​គាំទ្រ​រាប់​លាន​នាក់​៕​​

អត្ថបទ៖ ឆុង ស៊ីណាន