ក្តៅហុយៗ! «មិនអាចទៅរួច» របស់ក្រុមតន្រ្តី Mustache ទើបចេញ មនោសញ្ចេតនាកប់

  • 2018-03-01 09:45:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទចម្រៀងមនោសញ្ចេតនា ត្រជាក់ចិត្តមួយទៀត របស់ ចេន ប្រធានក្រុម Mustache ទើបតែចេញផ្សាយបំបាញមិញ នៅលើ Channel Youtube ផ្លូវការរបស់ខ្លួន។

តាមរយៈ ចេន ប្រធានក្រុមតន្រ្តីបុរសដ៏មានប្រជាប្រិយក្រុមនេះប្រាប់ Sabay ឱ្យដឹងថា បទ «មិនអាចទៅរួច» នេះចំណាយពេលធ្វើប្រហែលជា ៣ ទៅ ៤ ខែចុងក្រោយនេះធ្វើជាសាច់ភ្លេង និងថតសម្លេង ជាដើម តែជាក់ស្តែង ចេន គ្រាន់អង្គុយលេងម្នាក់ឯងប្រហែលកន្លះម៉ោង ក៏នឹកឃើញ ហើយសរសេរភ្លាមៗ បង្កើតជាទំនុកភ្លេងថ្មីមួយនេះ ជាមួយហ្គីតា អាខក់ស្ទីក។

ចេន បន្តទៀតថា ដោយសារសង្កេតឃើញថា មានមិត្តភ័ក្ត្តិក៏ដូចជាយុវវ័យជាច្រើន និយាយគ្នាអំពីការលួចស្រលាញ់លើមនុស្សស្រីស្រស់ស្អាត តែនាងមានអ្នកថែរួចទៅហើយ ទើបធ្វើឱ្យពួកគេខូចចិត្ត ដូចនេះ ចេន នៅស្ញៀមស្តាត់ ម្នាក់ឯងហើយក៏ រាវអាគ័រភ្លេង ជាមួយការធ្វើមាត់ ណែងណង រកនឹកទំនុកភ្លេង ក៏ចេញជាទំនុកបទ «មិនអាចទៅរួច» នេះ។

បទនេះផងដែរ ចេន និងក្រុម Mustache Band ទាំងអស់គ្នាផ្ញើជូនប្រិយមិត្តដែលគាំទ្រ ក្រុមតន្រ្តីរបស់ខ្លួននៅដើមខែ ៣ នេះ បន្ទាប់ពី ខែនៃក្តីស្រលាញ់ កន្លងផុត ហើយសង្ឃឹមថា អ្នកធ្លាប់ខូចចិត្តខែមុននេះ ប្រែជាមកសប្បាយចិត្តនៅខែថ្មី និងទៅមុខទៀត៕

ចង់ដឹងថាបទ «មិនអាចទៅរួច» មានអត្ថន័យត្រជាក់ចិត្តប៉ុណ្ណា ប្រិយមិត្តអាចទស្សនាបាននៅទីនេះ៖

អត្ថបទ៖ Sunny