អ្វីទៅផ្ការំដួល៣ទង ២ទង ១ទង បានទៅលើក្រុងមួយនៅកម្ពុជាម្សិលមិញ?
- 2018-03-01 08:00:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្វីទៅផ្ការំដួល៣ទង ២ទង ១ទង បានទៅលើក្រុងមួយនៅកម្ពុជាម្សិលមិញ?
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ២៨ ខែកុម្ភៈម្សិលមិញនេះ ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ពានរង្វាន់ផ្ការំដួល៣ទង ២ទង និង១ទង ទៅឲ្យបណ្ដាក្រុងមួយចំនួនក្នុងប្រទេសកម្ពុជា ក្នុងការប្រឡងប្រណាំងទីក្រុងស្អាតលើកទី២។ ក្នុងនោះមានក្រុង និងខណ្ឌចំនួន៧ បានទទួលជយលាភីជាទីក្រុងស្អាតជាងគេមានដូចជា៖ ក្រុងបាត់ដំបង កែប កំពត សៀមរាប កំពង់ចាម និងក្រុងព្រះសីហនុ ព្រមទាំងខណ្ឌដូនពេញ ដោយទទួលបានពានរង្វាន់ផ្ការំដួលចំនួន ៣ទង។
បើតាមក្រសួងទេសចរណ៍ ពានរង្វាន់ផ្ការំដួល៣ទង ២ទង និង១ទងត្រូវវាយតម្លៃដូចខាងក្រោម៖
១- ឡាបិលរូបផ្ការំដួល ០៣ ទង ត្រូវប្រគល់ជូនទីក្រុង - ខណ្ឌ ដែលបានពិន្ទុចន្លោះពី ៥៨ និង ៧៧ នៃលក្ខណៈវិនិច្ឆ័យ (យ៉ាងហោចណាស់ស្មើនឹង ៧៥% នៃពិន្ទុសរុប)។
២- ឡាបិលរូបផ្ការំដួល ០២ទង ត្រូវប្រគល់ជូនទីក្រុង - ខណ្ឌដែលបានពិន្ទុចន្លោះពី ៤៦ និង ៥៧ នៃលក្ខណៈវិនិច្ឆ័យ (យ៉ាងហោចណាស់ស្មើនឹង ៦០% នៃពិន្ទុសរុប)។
៣- ឡាបិលរូបផ្ការំដួល ០១ទង ត្រូវប្រគល់ជូនទីក្រុង - ខណ្ឌ ដែលបានពិន្ទុចន្លោះពី ៣១ និង ៤៥ នៃលក្ខណៈវិនិច្ឆ័យ (យ៉ាងហោចណាស់ស្មើនឹង ៤០% នៃពិន្ទុសរុប)។
ចំពោះមូលដ្ឋាននៃការវាយតម្លៃផ្អែកលើសូចនាករគោលសំខាន់ៗចំនួន៧ ដូចជា ៖
១- សូចនាករគោលនៃការរៀបចំ និងគ្រប់គ្រងបរិស្ថាន
២- សូចនាករគោលនៃភាពស្អាត
៣- សូចនាករគោលនៃការគ្រប់គ្រងសំណល់
៤- សូចនាករគោលនៃការបញ្រ្ជាបការយល់ដឹង
៥- សូចនាករគោលនៃតំបន់បៃតង
៦- សូចនាករគោលនៃសុវត្ថិភាព សុខាភិបាល សន្តិសុខ និងសណ្តាប់ធ្នាប់ទីក្រុង
៧- សូចនាករគោលនៃហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍