ឡូយមែន! បទ «ផ្សែងស្នេហ៍» របស់ វណ្ណ នរិទ្ធ មាន Fan ជនជាតិប្រេស៊ីល មកថត MV ជាមួយទៀត

  • 2018-03-02 02:05:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទកំសត់ “ផ្សែងស្នេហ៍” បន្ទាប់ពីមានការគាំទ្រ សណ្តាប់ច្រើននៅក្នុង YouTube ផ្លូវការរបស់ក្រុម តន្រ្តី Polarix ជាវីដេអូសម្លេង ពេលនេះបានចេញជា MV ថ្មីមួយបទដែលសម្តែងដោយ វណ្ណ នរិទ្ធ និងហ្វេន​របស់ខ្លួនជនជាតិប្រេស៊ីល ឈ្មោះថា Brenda មកដើរលេងកម្ពុជាក្នុងវិស្សមកាលរបស់ខ្លួន។

ជនជាតិ ប្រេស៊ីល Brenda

បទ «ផ្សែងស្នេហ៍» ដែលរៀបរាប់ពីនិទានស្នេហ៍ ដូចក្នុងសុបិន្ត និយាយពីមនុស្សស្រីដ៏ស្រស់ស្អាត​ម្នាក់​បង្ហាញខ្លួន ហើយព្រមមកស្រលាញ់តួអង្គប្រុស តែបែរជាពួកគេមិនអាចនៅជាមួយគ្នាបាន ហើយសេចក្តីស្នេហាមួយនេះគឺមិនអាចទៅរួច ដូចជា ស្នេហា រវាង មនុស្ស នឹង ទេវត្តា ក្នុងរឿងប្រលោមលោកបែបហ្នឹង។

ជនជាតិ ប្រេស៊ីល Brenda

វណ្ណ នរិទ្ធ សិល្បករតន្រ្តី ចេះទាំង ក្បាច់រាំងបែបយុវវ័យ ថែមទាំងជាបេក្ខជនជយលាភី Audition របស់ក្រុម Polarix ផងនោះប្រាប់ថា បទ «ផ្សែងស្នេហ៍» ជាស្នាដៃថ្មីមួយរបស់ខ្លួន តែវាកើតចេញពីសាច់ភ្លេងចាស់ របស់បុរសម្នាក់ ដែលយកបទភ្លេងនោះមកឱ្យ នរិទ្ធ សរសេរ ទំនុកច្រៀង តែមានអី វណ្ណ នរិទ្ធិ បែរជានិពន្ធចេញជាទំនុកថ្មី ភ្លេងថ្មីជាងមុនទៅវិញ។

វណ្ណ នរិទ្ធ

បទចម្រៀង «ផ្សែងស្នេហ៍» មួយបទនេះចំណាយពេលវេលាផលិតមិនតិចខែទេ ដូចនេះ វណ្ណ នរិទ្ធ សង្ឃឹមថា វីដេអូចម្រៀងថ្មីស្រឡាង ជាមួយស្រីស្អាតជនជាតិ ប្រេស៊ីល ឈ្មោះថា Brenda នឹងមានការគាំទ្រច្រើន៕

ចង់ដឹងថាបទចម្រៀងមួយបទនេះ ពិរោះ និងមានរូបភាបពិសេសបែបណា ប្រិយមិត្តអាចទស្សនាកម្សាន្តនៅខាងក្រោមនេះ៖

អត្ថបទ៖ Sunny