អ្នកតាចិនលេងក្បាច់សាហាវៗ ផ្អើលអស់មួយផ្សារអូឫស្សីព្រឹកមិញ

  • 2018-03-02 04:23:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ហែ​អ្នក​តា​បាន​ចាប់​ផ្ដើម​ថ្ងៃ​ដំបូង​នៅ​​ផ្សារ​អូរឫស្សី កាល​ព្រឹកមិញ​នេះ។  អ្នកជាប់​សែស្រឡាយ​ចិន​រាប់​ពាន់​នាក់ ដែល​បាន​ជឿ​លើ​ពិធី​នេះ​បាន​ប្រមូល​ផ្ដុំ​គ្នា​មក​មើល​ និង បាន​សុំ​យ័ន​ ដែល​ប្រឡាក់​ឈាម​ ក្រោយ​ពី​អ្នក​តា​អា​រ​អណ្ដាត​ហើយ​ផ្ដិត​ជាប់​យ័ន​យក​មក​បិត​មុខ​ផ្ទះ ដែល​មាន​ជំនឿ​ថា ការ​ពារ​ផ្ទះ​ និង មាន​សេចក្ដី​សុខ។

​ផ្សារ​អូរឫស្សី​គឺជា​បណ្ដុំ​អ្នក​តា​ធំ​មួយ​ដែរ ដូច្នេះ​ហើយ​រាល់​ឆ្នាំ ពិធី​នេះ​បាន​ចាប់​ផ្ដើម​ថ្ងៃ​ដំបូង​នៅ​ទី​នេះ។ អ្នក​ជាប់​សែស្រឡាយ​ចិន​បាន​ត្រៀម​ធូប​ទៀន និង ក្រដាស​សែន ព្រមទាំង​ទឹកមន្ត​ ត្រៀម​ស្វាគមន៍​អ្នក​តា​ដែល​ដើរ​​ត្រួត​​​ពិនិត្យ​​តាម​ផ្ទះ​ ហើយ​អ្នក​តា​នឹង​ជួយ​ប្រោះព្រំ​ដល់​ម្ចាស់​ផ្ទះ​ឲ្យ​មាន​សេចក្ដី​សុខ។ ទន្ទឹម​នឹង​នេះ អ្នក​ជឿ​លើ​ពិធី​ហែ​អ្នក​តា ក៏​បាន​ជួយ​ទិញ​យ័ន ដែល​ប្រឡាក់​ឈាម​របស់​អ្នក​តា​ ក្រោយ​ពី​អារអណ្ដាត​ផងដែរ។

មនុស្ស​រាប់​ពាន់​នាក់ អម​ដោយ​រថយន្ត​ជាច្រើន​គ្រឿង ដែល​ដឹក​អ្នក​ហែហម​អ្នក​តា បាន​តម្រៀប​ជាជួរ​ខាង​កើត​​ផ្សារ​អូរឫស្សី​ ដែល​ធ្វើ​ឲ្យ​ចរាចរណ៍​បាន​កក​ស្ទះ​ចាប់​ពី​ម៉ោង ៧ ព្រឹកមិញ។ ពិធី​ហែអ្នកតា​គឺ​មាន​រយៈ​ពេល​ ៣ ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​នេះ ដែល​ផ្ដើម​ចេញ​ពី​ម្ដុំ​​ផ្សារ​អូរឫស្សី។

ដូច្នេះ​សូម​ទស្សនា​រូបភាព​ដូច​ខាង​ក្រោម​នេះ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី