ឈុត​១របស់ Bella ល្បី​ដល់​ថ្នាក់តួ​ទាំង ៤ក្នុង​រឿង​ "បុព្វេសន្និវាស" នាំគ្នា​ធ្វើត្រាប់តាម (វីដេអូ)

  • 2018-03-02 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភាគ​បុរាណ​ថៃ​របស់​ប៉ុស្តិ៍​លេខ​ ៣ថៃ​ មាន​ចំណងជើង​ថា​ "បុព្វេសន្និវាស" ពិត​ជា​មាន​ការ​គាំទ្រ​ខ្លាំង​មិន​ធម្មតា​នា​ពេល​ថ្មីៗ​នេះ។

អ្វី​ដែល​គ្រប់​គ្នា​ចង់​តាមដាន​ទស្សនា​ច្រើន​នោះ​ ដោយសារ​ទាំង​សាច់រឿង​ បូក​រួម​នឹង​ចរិត​សម្ដែង​របស់​តួ​អង្គ​នីមួយៗ។ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ ចាំ​មិន​ភ្លេច​ និង​ផ្ទុះ​សំណើច​គ្រប់​គ្នា​នោះ​ គឺ​ត្រង់​ឈុត​ Bella ធ្វើ​មុខ​ក្រមិចក្រមើម​ ពេប​មាត់ បើក​ភ្នែក​ធំៗដាក់​តួ​សម្ដែង​ ២​នាក់ទៀត។ មើល​ហើយ​ទប់​សំណើច​មិន​បាន​ ម្យ៉ាង​វា​ក៏​ជា​ទស្សនីយភាព​ថ្មី​ ដែល​អ្នក​គាំទ្រ​របស់​ Bella មិន​ដែល​ឃើញ​ពីមុន​មក​ដែរ។

ដោយសារ​ ឈុត​នេះ​ល្បី​ពេក​ ទើប​តួ​ទាំង​​ក្នុង​រឿង​ភាគ​បុរាណ​នេះ​ រួម​មាន​ Pope Tanawat, Panjan Kawin Prang Kannarun និង​សាមី​ខ្លួន Bella Ranee នាំ​គ្នា​ធ្វើ​ត្រាប់​ឈុត​នោះ​ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើលគ្រប់គ្នា៕

ទស្សនាវីដេអូ​ខាងក្រោម៖

ចុចអាន៖

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី