កីឡាករថ្លៃបំផុតរបស់ Man City ព្រោះឪពុកជំរុញទើបមិនចាប់អាជីពបាល់អោប
- 2018-03-03 03:39:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករថ្លៃបំផុតរបស់ Man City ព្រោះឪពុកជំរុញទើបមិនចាប់អាជីពបាល់អោប
ចន្លោះមិនឃើញ
Aymeric Laporte ទើបបានចុះកុងត្រាជាមួយ Man City កាលពីខែមុនពីក្លឹប Athletic Bilbao តម្លៃ ៥៧ លានផោន (ប្រហែលជិត ៨០ លានដុល្លារ) ជាតម្លៃថ្លៃជាងគេក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប មានមូលដ្ឋាននៅទីក្រុង Manchester ។
ខ្សែការពាររូបនេះមានឪពុកជាអ្នកលេងបាល់អោបដ៏ឆ្នើមម្នាក់។ កើតនៅភាគខាងត្បួងប្រទេសបារាំង ជាកន្លែងដែលមានសក្តានុពលខាងកីឡាបាល់អោប ប៉ុន្តែលោក Lionel ដែលជាឪពុកបានប្រាប់ទៅកូនប្រុសថា បាល់អោបជាកីឡាឈឺខ្លួន។ ដូច្នោះហើយ កីឡាករកម្ពស់ ១,៩១ ម៉ែត្របានផ្តោតលើកីឡាបាល់ទាត់កាលពីកុមារភាពនៅសាលារៀន។
បើតាម Dailymail មូលហេតុដែល Pep Guardiola ហ៊ានចាយធំលើកីឡាវ័យក្មេងរូបនេះ គឺ ក្រៅពីកាយសម្បទាមាំមួន និង កម្លាំង Laporte វ័យ២៣ឆ្នាំត្រូវបានគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញមើលឃើញពីសក្តានុពល ដែលអាចគាំទ្រក្លឹបនៅតំបន់កណ្តាល ហើយអាចលេងបាល់ដេញពីក្រោមឡើងទៅ ដូចកាលដែល Pep ធ្លាប់បណ្តុះ Gerard Pique នៅ Barcelona។
"ខ្ញុំចូលចិត្តគិតថាខ្លួនឯងជាខ្សែការពារសម័យទំនើប ជាជាងខ្សែការពារជំនាន់មុន។ ខ្ញុំព្យាយាមវិវឌ្ឍរបៀបលេង និង កំណត់ថាតើបាល់នឹងទៅណា"។ Laporte បាននិយាយ។
ក្រៅពីនេះ ប្រភេទកីឡាករដែល លោក Guardiola ទិញ ត្រូវល្អទាំងល្បឿន និង សមត្ថភាពឆក់បាល់ ក្នុងនោះមានដូចជា៖ Ilkay Gundogan, Leroy Sane, Gabriel Jesus, Kyle Walker និង Bernardo Silva។ ប្រភពខាងលើបន្ត៕