T.O.P សុខចិត្តសុំច្បាប់ពីកន្លែងធ្វើការមកជូនដំណើរ G-Dragon ដល់បន្ទាយ
- 2018-03-03 02:12:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
T.O.P សុខចិត្តសុំច្បាប់ពីកន្លែងធ្វើការមកជូនដំណើរ G-Dragon ដល់បន្ទាយ
ចន្លោះមិនឃើញ
មេក្រុម BIGBANG ទើបចូលបំពេញកាតព្វកិច្ចជាយោធាកាលពីថ្ងៃទី ២៧ ខែកុម្ភៈកន្លងទៅថ្មីៗ។ ប៉ុន្មានថ្ងៃក្រោយ ស្រាប់តែលេចដំណឹងថា តាមពិតមិត្តរួមក្រុម T.O.P ក៏បានជូនដំណើរ GD ក្នុងថ្ងៃនោះដែរ។
នៅថ្ងៃទី ០២ ខែមីនាម្សិលមិញ មានសេចក្ដីរាយការណ៍មួយពីការិយាល័យប្រចាំស្រុក Yongsan បានបង្ហើបប្រាប់វិបសាយ YTN News ថា "T.O.P បានទូរសព្ទទាក់ទងមកកាលពីថ្ងៃទី ២៧ ព្រមទាំងបានសុំច្បាប់ឈប់សម្រាក។ លោកបានប្រើថ្ងៃឈប់សម្រាក ដែលត្រូវបានអនុញ្ញាតសម្រាប់អ្នកបម្រើកិច្ចការសាធារណៈ”។
ថ្ងៃដែលលោកឈប់សម្រាកនោះ លោកបានចំណាយពេលជូន G-Dragon ចូលក្នុងបន្ទាយថ្ងៃចូលទាហានជាផ្លូវការនៅថ្ងៃទី ២៧ ខែកុម្ភៈតែម្ដង។
ពេលអ្នកគាំទ្រ ដឹងពីដំណឹងនេះហើយ ម្នាក់ៗមានអារម្មណ៍រំភើបនឹងទឹកចិត្តរបស់ T.O.P ចំពោះ G-Dragon ណាស់ ព្រោះគ្រប់គ្នាសុទ្ធតែបានដឹងថាលោកក៏កំពុងជាប់បំពេញកាតព្វកិច្ចសំខាន់ដែរ ប៉ុន្តែសុខចិត្តសុំច្បាប់ពីកន្លែងធ្វើការសិន ដើម្បីជូនដំណើរ GD និងលាមុនបែក៕
ចុចអាន៖
មិនមែនក្រទេណា! គ្រាន់តែអាវ G-Dragon ពាក់ថ្ងៃចូលទាហាន ថ្លៃហួសថ្លែង
ឃើញទិដ្ឋភាពក្នុងហាងកាហ្វេថ្មីរបស់ G-Dragon បានដឹងថាអស្ចារ្យ