២ នាទី​ បង្ហាញ​ពី​ការ​ផ្លាស់​​ស្ទីល​​ ឌីហ្សាញ​លើ​ស្មាតហ្វូន​ Sony

  • 2018-03-03 02:59:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី​ YouTube Sony ​ប្រចាំ​​តៃវ៉ាន់​បាន​បញ្ចេញ​វីដេអូ​ឃ្លីប​ថ្មី​បង្ហាញ​អំពី​ការ​ផ្លាស់​ប្ដូរ​នៃ​ការ​ឌីហ្សាញ​ស្មាតហ្វូន​ Sony ចាប់​តាំង​ពី​ឆ្នាំ​ ២០១២ មក​ទល់​បច្ចុប្បន្ន។

Xperia S

ដំបូង​ឡើយ​ចាប់​ផ្ដើម​ជា​មួយ​នឹង​ការ​ឌីហ្សាញ​ឈ្មោះ​ថា​ Iconic Identity ជា​ពេល​ដែល​ Xperia S មាន​បំពាក់​នូវ​រូបរាង​កោង​នៅ​ផ្នែក​ខាង​ក្រោយ និង​មាន​ឆ្នូត​ថ្លា​​មួយ​នៅ​ផ្នែក​ខាង​ក្រោម​ អាច​មើល​ឃើញ​ពី​ម្ខាង​ទៅ​ម្ខាង។ ក្រោយ​មក​ទៀត​គឺ​ការ​ឌីហ្សាញ​ឈ្មោះ​ OminiBalance ចាប់​ពី​ឆ្នាំ​ ២០១២ ដល់​ ២០១៥ ដែល​ប្ដូរ​ពី​រាង​កោង​ មក​រាង​ជ្រុងៗ​វិញ ហើយ​ត្រូវ​បាន​គេ​ប្រើ​ដំបូង​នៅ​លើ​ Xperia Z។

ក្រោយ​មក​ទៀត​គឺ​ការ​ឌីហ្សាញ​ Unified Design នៃ​ Xperia X ដោយ​​មាន​ផ្នែក​ខាង​​លើ​និង​ខាង​ក្រោម​ជា​ Loop Surface (មាន​លក្ខណៈ​ដូច​គ្នា) ។ ការ​ឌីហ្សាញ​ថ្មី​ឈ្មោះ​ថា​ Ambient Flow បាន​បង្ហាញ​ខ្លួន​លើ​ Xperia XZ2 ដែល​មាន​រចនាបថ​ស្រដៀង​គ្នា​ទៅ​នឹង​ Iconic Identity ដែរ៕​​​

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង