Jennifer Lawrence ទម្លាយ​ក្ដី​បារម្ភ ក្រោយ​ប៉ះ​ឈុត​ក្ដៅ​សាច់អាក្រាតលើក​ដំបូង

  • 2018-03-03 03:22:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jennifer Lawrence តារា​ហូលីវូដ​កំពុង​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​នា​ពេល​ថ្មីៗ​នេះ​ បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ដ៏​ធំទាក់ទង​នឹង​ឈុត​អាក្រាត​កាយ​លើក​ដំបូង​របស់​នាងក្នុង​រឿង​ "Red Sparrow"។

តារា​ស្រី​វ័យ​ ២៧ ឆ្នាំ​រូបនេះ​បាន​សារភាព​ទាំង​អាម៉ាស់​អំឡុង​ពេល​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ជជែក​កម្សាន្ត​ដ៏​ល្បី​ Ellen DeGeneres កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​ទទួល​ស្គាល់​ថា​នាង​ហាក់​ដូចជា​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ ទៅ​លើ​ក្បាល​សុដន់របស់​នាង​ ថា​តើ​វា​អាច​នឹង​ប្រែប្រួល​ទៅ​ជា​យ៉ាងណា​ ក្រោយ​ថត​ឈុត​នោះ​ហើយ?

ក្រោយ​ពី​ពិធីករ​ប្រចាំ​កម្មវិធី​សួរ​ពី​មូលហេតុ​ថា​ "ហេតុ​អ្វី​ សម្រេច​ជ្រើស​ថត​ឈុត​នេះ​ ទាំង​ដែល​ខ្លួន​មិន​ចង់​ថត​ផង​នោះ?" តារា​ស្រី​រូប​នេះ​ក៏​បាន​បកស្រាយថា​ ដោយសារ​សាច់​រឿង​ល្អ​ ហើយ​នាង​ពេញ​ចិត្ត​ចរិត​តួ​ ដូចនេះ​នាង​មិន​ចង់​បាត់​បង់​ឱកាស​សម្ដែង​ក្នុង​រឿង​នេះ​ទេ។

យ៉ាង​ណា​មិញ​នៅ​ថ្ងៃ​ថត​ឈុត​អាក្រាត​នោះ​ ក្រុមការងារ​បាន​រៀប​ចំ​សព្វគ្រប់​ជា​ស្រេច​ ហើយ​ម្នាក់ៗ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​តួ​សម្ដែង​ណាស់។ ជាមួយ​គ្នា​នេះ​ ដោយសារ​ថ្ងៃ​នោះ​អាកាស​ធាតុ​វេលា​ម៉ោង​ ៣​ទៀប​ភ្លឺ​ត្រជាក់​ពេក​ ទើប​ក្រុមការងារ​បន្ថែមកម្ដៅ​ក្នុង​បន្ទប់​ថតឲ្យ​មាន​ភាព​កក់​ក្ដៅ​បន្តិច​ តែ​បែរ​ជា​ធ្វើ​ឲ្យ Jennifer លាន់​មាត់​ថា​ "ធ្វើ​អី​ហ្នឹង បាន​ជា​ក្ដៅ​ខ្លាំង​ម្ល៉េះ? ក្បាល​សុដន់​ខ្ញុំ​ចង់​ផ្ទុះ​ហើយ”។

ទោះ​បី​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​បង្ហាញ​ឈុត​នោះ​ក៏​ពិត​មែន​ ប៉ុន្តែ​ Jen នៅ​តែ​ធ្វើ​បាន​យ៉ាង​ល្អ​ ដើម្បី​ជា​បទ​ពិសោធន៍​ និង​ទស្សនីយភាព​ថ្មី​ជូន​អ្នក​ទស្សនា៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ យី សុធារី