១០ ក្រុម​គ្រង​តំណែង​អធិរាជ Facebook របស់​ពិភពលោក ខណៈ Real Madrid ឈរ​លេខ​១

  • 2018-03-03 06:17:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពហុកីឡដ្ឋាន Vodafone Arena នៅ​តួគី

តួលេខ​ចុងក្រោយ នៃ​ការ​បង្ហោះ (post) លើ​ facebook មួយ​លើកៗ របស់​ក្លឹប​បាល់ទាត់​ធំៗ ដែល​មាន​អ្នក engagement ច្រើនបំផុត​ឈរ​នៅ​លេខ​រៀង​ទី​១​គឺ ក្លឹប​បាល់ទាត់ Real Madrid។ នេះ​បើ​តាម​តួលេខ​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន KPMG។

Engagement នៅ​ក្នុង​ facebook រួម​មាន៖ Reaction (Like, Love, Haha, Wow, Sad និង Angry), Comment, ការ​ចែករំលែក (share), ហើយ​និង ការ​ចុច​មើល (click)។

តួ​លេខ​ engagement លើ​ facebook របស់​ក្រុម​​ទាំង​នេះ​មិន​ច្រើន​ដូច Twitter ទេ ព្រោះ​ប្រជាជន​ភាគច្រើន​នៅ​អឺរ៉ុប និង អាមេរិក​ប្រើប្រាស់ Twitter។ រាល់​ការ​ផុស​មួយ​លើកៗ​ Real មាន​ការ engagement ចំនួន ១៣៨ ០០០ លើក​ តាម​ពី​ក្រោយ​ដោយ Barcelona ឈ​រ​នៅ​លេខ​រៀង​ទី​២ដែល​ មាន​ចំនួន engagement តិច​​ជាង​ពាក់កណ្តាល បើ​ទោះ​ជា​ក្លឹប​អ្នក​មានបុណ្យ​ កំពុង​មាន​ប្រៀប​ជាង​​​គួ​បដិបក្ខ​លើ​សមរភូមិ​វាលស្មៅ ប៉ុន្តែ​​តាម​ទាន់ Real Madrid នៅ​លើ​បណ្តាញ​សង្គម facebook ​ទេ។

ចំណែក​ក្លឹប​បាល់ទាត់​នៅ​អង់គ្លេស មាន​៥​ក្រុម​ក្នុង​ចំណោម​ អធិរាជ Facebook ទាំង​១០​របស់​ពិភពលោក ដូច​ជា​ក្លឹប Manchester United, Chelsea, Arsenal, Manchester City និង Tottenham ប៉ុន្តែ​​ចំនួន engagement ក្នុង​១​លើកៗ​របស់​ក្លឹប​ទាំង​៥​នេះ​បូក​បញ្ចូល​គ្នា​ក៏​មិន​ទាន់​ស្មើ Real ផង។

ក្រៅ​ពី​នោះ មាន​ក្លឹប​ផ្សេង​ទៀត​ដូច​ជា PSG, Corinthians របស់​ប្រេស៊ីល និង ក្លឹប Besiktas។ តួយ៉ាង Besiktas របស់​តួគី​បាន​​ឈរ​លេខ​៩​ស្ទួន​ជា​មួយ Spurs ដោយ​សារ​ក្លឹប​នេះ​បាន​​ព្យាយាម​បង្កើន​ប្រជាប្រិយភាព​របស់​ខ្លួន​នៅ​បរទេស។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន Turkish-football។

ប្រជាប្រិយភាព​របស់​ក្លឹប​ជាប់ពាក់ព័ន្ធ​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​ចំណូល​របស់​ពួកគេ ជាក់​ស្តែង The Sun ធ្លាប់​បាន​រាយការណ៍​ថា Fly Emirates បាន​ចំណាយ​ជាង ៣០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​ដើម្បី​បោះពុម្ភ​អាវយឺត PSG ដែល​មាន​ជាប់​ យីហោ (logo) របស់​ខ្លួន ហើយ​នេះ​មិន​រាប់​ដល់​ក្លឹប ដែល​មាន​ប្រជាប្រិយភាព​ដូច​ជា Man Utd និង ក្លឹប​យក្ស​ធំៗ​នៅ​អេស្ប៉ាញ ដែល​មាន​អ្នកគាំទ្រ​យ៉ាង​ច្រើន​ជុំវិញ​ពិភពលោក​ផង៕

អត្ថបទ៖ សុខ លាងហ៊ត

អត្ថបទពេញនិយម