Pep Guardiola ប្រើឃ្លាចាក់ដោតឲ្យតាបារាំងយកទៅគិត
- 2018-03-03 06:40:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep Guardiola ប្រើឃ្លាចាក់ដោតឲ្យតាបារាំងយកទៅគិត
ចន្លោះមិនឃើញ
លោក Pep Guardiola បានគាំទ្រលោក Arsene Wenger ដើម្បីឲ្យមានការសម្រេចចិត្តត្រឹមត្រូវទាក់ទងនឹងអនាគតរបស់ Arsenal បន្ទាប់ពីបរាជ័យ ៣-០ ជាលើកទី២កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាម Mirror។
កាំភ្លើងធំចាញ់៥ប្រកួតក្នុងចំណោម៧ប្រកួតចុងក្រោយ ដែល២លើកចាញ់ក្រោមថ្វីជើង Man City កំពុងឈរនៅលេខ៦ក្នុងតារាង Premier League គម្លាត៣០ពិន្ទុក្រោមក្រុមកំពូលតារាង ហើយ Europa League គឺជាក្តីសង្ឃឹមចុងក្រោយរបស់ខ្លូននៅរដូវកាលនេះ។
Wenger បានប្រឈមនឹងពាក្យពេចន៍រាប់ពាន់ពាក្យឆ្លើយទៅនឹងសំណួរអ្នកកាសែតប៉ុន្តែ Guardiola បានព្យាយាមការពាររៀមច្បង ដែលកំពុងស្ថិតក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរ ក្នុងសន្និសីទកាសែត បន្ទាប់ពីចប់ការប្រកួត។ ប្រភពខាងលើបន្ត។
លោក Guardiola មិនបាននិយាយថា Arsene Wenger គួរចាកចេញនោះទេ ប៉ុន្តែ លោកបាននិយាយថាលោកគាំទ្រការសម្រេចចិត្តរបស់គ្រូបង្វឹក២ទសវត្សរ៍របស់ Arsenal។ លោកបាននិយាយថា "គាត់ [ Arsene Wenger]ដឹងពីការកោតសរសើររបស់ខ្ញុំសម្រាប់គាត់។ យើងលេង យើងប្រយុទ្ធច្រើនដង កាលពី [ខ្ញុំ] នៅ Barcelona នៅ Bayern Munich ទីនេះក្នុងក្របខ័ណ្ឌ Premier League ជាច្រើនដង"។
"ខ្ញុំអាចយល់ពីស្ថានភាពនេះ។ ខ្ញុំដឹងថាអ្នកគ្រប់គ្រងទាំងអស់អាចស្ថិតនៅក្នុងស្ថានភាពនោះ។ គាត់ដឹង គាត់អាចគ្រប់គ្រងស្ថានភាពនោះបាន។ គាត់មានបទពិសោធន៍ច្រើន។ គាត់ស្គាល់ពីក្លឹប ដឹងពីក្របខ័ណ្ឌ Premier League ហើយគាត់ស្គាល់កីឡាកររបស់គាត់ ។ ហើយខ្ញុំប្រាកដថា គាត់នឹងធ្វើការសម្រេចចិត្តត្រឹមត្រូវសម្រាប់ក្លឹប សម្រាប់ខ្លួនគាត់ និង សម្រាប់កីឡាករគ្រប់រូប" ។
វាជារឿងធម្មតាទេ ដែលគ្រូបង្វឹកឈរជជែកគ្នាមុនការប្រកួត ប៉ុន្តែ Wenger និង Guardiola សន្ទនានឹងគ្នាអស់ពេលយ៉ាងយូរ ហើយគេក៏មិនដឹងថាអ្នកទាំងពីរនិយាយគ្នាពីអ្វីឡើយ ដែលធ្វើឲ្យក្រុមអ្នកគាំទ្រនៅលើបណ្តាញសង្គមលើកឡើងស្រដៀងគ្នាថា Wenger សុំឲ្យ Guardiola បន្ធូរដៃ។ ប្រភពខាងលើបន្ថែម៕