Apple បង្កើត​គ្លីនិក​​ ដើម្បី​ផ្ដល់​សេវា​សុខភាព​ដល់​បុគ្គលិក​របស់​ខ្លួន​

  • 2018-03-03 06:49:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple កំពុង​រៀប​ចំ​បើក​ដំណើរ​ការ​គ្លីនិក​​ដើម្បី​ផ្ដល់​​សេវា​ថែ​រក្សា​សុខភាព​​ដល់​បុគ្គលិក​​របស់​ខ្លួន​ នៅ​អំឡុង​និទាឃៈរដូវ​ខាង​មុខ (ខែ​មីនា - ខែ​ឧសភា)។ ក្រុមហ៊ុន​យក្ស​នេះ​បាន​បើក​ដំណើរ​ការ​វិបសាយ​សម្រាប់​គ្លីនិក​រួច​រាល់​ហើយ​ ដោយ​នឹង​ដំណើរ​ការ​ក្រោម​ឈ្មោះ​ AC Wellness

បច្ចុប្បន្ន​នេះ​ Apple មាន​មជ្ឈមណ្ឌល​សុខភាព​មួយ​កន្លែង​​ក្នុង​ទីស្នាក់ការ​នា​ទីក្រុង​ Cupertino រដ្ឋ​ California ដែល​មាន​នូវ​វេជ្ជបណ្ឌិត, គ្រូ​ចាប់​សរសៃ, អ្នក​ជំនាញ​ខាង​ចំណីអាហារ និង អ្នក​ព្យាបាល​រាង​កាយ។

ផ្អែក​តាម​សារព័ត៌មាន​ CNBC ឲ្យ​ដឹង​គ្លីនិក​ពីរ​កន្លែង​​នឹង​បើក​នៅ​តំបន់​ Santa Clara ក្នុង​រដ្ឋ​ California ហើយ​ AC Wellness ក៏​បាន​ប្រកាស​រើស​បុគ្គលិក​បម្រើ​ការ​លើ​ការងារ​​សំខាន់ៗ​រួច​រាល់​ហើយ។ Apple ក៏​កំពុង​តែ​ស្វែង​រក​អ្នក​បង្កើត​កម្មវិធី​នៅ​គ្លីនិក​ ដែល​អាច​បង្កើត​កម្មវិធី​ដើម្បី​ជួយ​ទប់​ស្កាត់​កុំ​ឲ្យ​កើត​មាន​ជំងឺ និង​ផ្សាយ​ពី​ការ​រស់នៅ​ដែល​មាន​សុខភាព​ល្អ​ដល់​បុគ្គលិក​របស់​ខ្លួន។ បន្ថែម​ពី​នេះ​ Apple ក៏​នឹង​ប្រើ​គ្លីនិក​ថ្មី​ដើម្បី​សាក​ល្បង​​ផលិត​ និង​សេវាកម្ម​ទាក់ទង​នឹង​សុខភាព។

Apple ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្រោយ​គេ​ ដែល​បាន​បោះ​ជើង​ចូល​ការ​ថែ​រក្សា​សុខភាព។ ក្រុមហ៊ុន​ Amazon បាន​ប្រកាស​កាល​ពី​ខែ​មុន​ថា​​បង្កើត​​ក្រុមហ៊ុន​ថែ​រក្សា​សុខភាព​សម្រាប់​បុគ្គលិក​របស់​ខ្លួន​ រួម​ទាំង​ក្រុម​គ្រួសារ​របស់​បុគ្គលិក​ថែម​ទៀត​ផង៕​​​​​​​​​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី