Mourinho ចង់​បាន​ត្រឹម​លេខ​៤ នៅ Premier League ឲ្យ Man Utd

  • 2018-03-03 09:40:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Champions League គឺជា​អាទិភាព​កំពូល​របស់​គ្រូ​បង្វឹក​បិសាច​ក្រហម​ ដូច​ដែល Mourinho មិន​ឃើញ​ថា​វា​ខុស​គ្នា​អី​នៅ​ត្រង់​ចំណាត់​ថ្នាក់​លេខ ២ ឬ លេខ ៤ សំខាន់​ឲ្យ​តែ​បាន​លេង​នៅ Champions League។

គ្រូ​បង្វឹក​វ័យ ៥៥ ឆ្នាំ​សង្ឃឹម​ថា​ក្រុម Manchester United អាច​រក្សា​ចំណាត់​ថ្នាក់​លេខ​២​ នៅ​ក្របខ័ណ្ឌ Premier League ប៉ុន្តែ​គំលាត​រវាង​ក្រុម​លេខ​២ លេខ​៣ និង លេខ​៤​ កំពុង​ប្រកៀកប្រកិត​គ្នា​សម្រាប់​សប្ដាហ៍​ទី​២៨​នេះ ពោល​គឺ​ក្រុម​កំពូល​តារាង Man City វ៉ា​ដាច់​គេ​ឆ្ងាយ​មាន ៧៥​ពិន្ទុ ​ក្រុម​លេខ​២ Man Utd មាន ៥៩​ពិន្ទុ ក្រុម​លេខ​៣ Liverpool មាន ៥៧​ពិន្ទុ និង ក្រុម​លេខ​៤ Spurs មាន ៥៥​​ពិន្ទុ។

“ប្រសិន​បើ​អ្នក​ចង់​សួរ​ខ្ញុំ​ថា​ចង់​បាន​លេខ​២ ឬ លេខ​៤ ខ្ញុំ​និយាយ តាម​ទស្សនៈ​ហិរញ្ញវត្ថុ​ [មិន​ថា ​លេខ​២ ឬ លេខ​៤] វា​គ្មាន​អី​ប្លែក​គ្នា​ទេ តាម​ទស្សនៈ​កិត្យានុភាព​ ក៏​គ្មាន​អី​ប្លែក​គ្នា​ដែរ។ អ្នក​អាច​ទៅ​លេង Champions League ហើយ​លេខ​៤ អ្នក​ក៏​មិន​ចាំ​បាច់​លេង​វគ្គ​ជម្រុះ​​ដែរ។

"ប៉ុន្តែ​តាម​ទស្សនៈ​ផ្ទាល់ខ្លួន​ខ្ញុំ លេខ​២​ប្រសើរ​ជាង​លេខ​៣។...ពិត​ណាស់​ ក្រុម​កំពូល​​តារាង​ទាំង​៤ ចំណាត់​ថ្នាក់​ពិបាក​យក​ខ្លាំង​ណាស់ ប៉ុន្តែ​បើ​យើង​អាច​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ​២ យើង​ក៏​មិន​ចង់​បាន​ដល់​ទៅ​លេខ​៣​ដែរ"។ Jose Mourinho បាន​និយាយ“។

The Mirror ក៏​ទើប​បាន​រាយការណ៍​ថា លោក Conte មាន​ការ​ខ្លាចរអា និង ស្ញប់ស្ញែង លោក Guardiola និង Man City ដែល​​អាច​នឹង​​គ្រង​តំណែង Premier League អស់​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត​រាប់​ពី​នេះ​ទៅ ព្រោះ​ក្រុម​រហ័ស​នាម​ពណ៌​ផ្ទៃ​មេឃ មាន​ទាំង​គ្រូ​បង្វឹក​ល្អ និង ធនធាន​ហិរញ្ញ​វត្ថុ​មិន​ចេះ​រីងស្ងួត៕

ប្រភព៖ Mirror | Goal   ប្រែ​សម្រួល៖ សុខ លាងហ៊ត