តិច​ថា​ច្រឡំ​គ្នា​អី​ទៅ តាម​ពិត​ 3D Emoji ទាំង​ ៣ ក្រុម​ហ៊ុន​នេះ​​ខុស​គ្នា​ស្រឡះ

  • 2018-03-04 02:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​ពព្រិច​ភ្នែក​មិន​ដល់​រយៈ​ពេល ១ ឆ្នាំ ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ធំៗ ៣ បាន​ប្រជែង​គ្នា​លើ​មុខងារ​បញ្ចូល​សំឡេង​និង​កាយវិការ​ទៅក្នុងទម្រង់​មុខ​តុក្កតា​ជា​បន្តបន្ទាប់ដែល​មាន​ដូច​ជា (Animoji, AR Emoji និង ZeniMoji)។ ដំបូង​ឡើយ​លេច​ចេញ​ពី​ក្រុមហ៊ុន Apple ក្រោយ​ដាក់​បង្ហាញ iPhone X ជាមួយ​មុខងារ​ឲ្យ​ឈ្មោះ Animoji នា​ខែ​កញ្ញា ឆ្នាំ ២០១៧។

រូបតំណាង Animoji លើ iPhone X

ចូល​ដល់​ឆ្នាំ ២០១៨ ក្នុង​ពិព័រណ៍ MWC នៅ​ប្រទេស​អេស្ប៉ាញ ក្រុមហ៊ុន SAMSUNG ក៏​បង្ហាញ​មុខងារ​ស្រដៀង​គ្នា​ **AR Emoji** លើ​ម៉ូឌែល Galaxy S9/S9+ ស្រប​ពេល​ក្រុមហ៊ុន Asus ដែល​បង្ហាញ​ស្មាតហ្វូន ZenFone 5 និង 5z ក៏​ភ្ជាប់​មក​នូវ **ZeniMoji** ដំណើរការ​ស្រដៀង Animoji សឹង​តែ ១០០ ភាគរយ។

រូបតំណាង AR Emoji លើ Galaxy S9

ចំពោះ​ការ​ប្រើប្រាស់​នៃ​ស្មាតហ្វូន Asus អាច​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ការ​គ្រប់គ្រង​លើ​សំឡេង, ទម្រង់​នៃ​ការ​និយាយ និង​ចលនា​នៃ​ក្បាល បញ្ចូល​ទៅ​លើ​មុខ Avatar ហើយ​អាច​ប្រើ​ទាំង​ពេល Video Chat ឬ Live-streaming ថែម​ទៀត​ផង។

រូបតំណាង ZeniMoji លើ ZenFone 5

ខាង​ក្រោម​បង្ហាញ​ពី​ស្ពត​ផ្សព្វផ្សាយ​នៃ​ក្រុមហ៊ុន Apple, SAMSUNG និង Asus លើ​មុខងារ​ទាំង​អស់​នោះ:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ YouTube   ប្រែ​សម្រួល៖ កៅ រក្សា