ឃោរឃៅបំផុត! ឪពុកបង្កើតវាយ និងចងកូនអូសតាមម៉ូតូ ព្រោះតែហេតុផលអីចឹងសោះ (វីដេអូ)
- 2018-03-04 02:59:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃោរឃៅបំផុត! ឪពុកបង្កើតវាយ និងចងកូនអូសតាមម៉ូតូ ព្រោះតែហេតុផលអីចឹងសោះ (វីដេអូ)
ចន្លោះមិនឃើញ
ឪពុកបង្កើតម្នាក់រស់នៅភាគនិរតីប្រទេសចិន ត្រូវបានប៉ូលិសចាប់ខ្លួនបន្ទាប់ពីវាយកូនស្រីអាយុ ១០ឆ្នាំ និងចងខ្សែអូសតាមម៉ូតូ។
យោងតាមកាសែត Beijing ឲ្យដឹងថា ហេតុការណ៍ដ៏ឃោរឃៅត្រូវគេលួចថតបានកាលពីថ្ងៃទី ២៨ កុម្ភៈ នៅទីក្រុង Ya Long ខេត្ត Guangxi។ នៅក្នុងវីដេអូនេះ គេឃើញឪពុកដែលមានឈ្មោះ Wei បានយករំពាត់មកវាយក្បាល ខ្នង និងគូទរបស់កូនស្រី។ ក្រោយមកទៀត ឪពុកដ៏ព្រៃផ្សៃខាងលើ បានយកខ្សែមកចងកូនស្រី និងអូសតាមម៉ូតូចេញទៅបាត់។ ក្មេងស្រីនេះ ត្រូវបានគេឮសំឡេងស្រែកយំយ៉ាងវេទនាបំផុត ប៉ុន្តែគ្មាននរណាម្នាក់ហ៊ានមកឃាត់ឪពុកនោះទេ។
ជាសំណាងល្អ អាជ្ញាធរបានបើកការស៊ើបអង្កេតភ្លាមៗ បន្ទាប់ពីទទួលបានវីដេអូនេះ។ រយៈពេល ២០នាទី ក្រោយ ប៉ូលិសរកឃើញឪពុកកូនទាំងពីរនាក់នៅក្នុងផ្សារមួយ។ យោងតាមរបាយការណ៍ក្នុងស្រុក ក្មេងស្រីនេះ បានរងរបួសស្បែកនៅលើដៃ និងខ្នង។
ទន្ទឹមនឹងនេះដែរ លោក Wei សារភាពថាលោកបានវាយកូនស្រីដោយសារតែនាងមិនចង់ទៅសាលារៀន។ ទោះបីជាយ៉ាងណាក៏ដោយ ឪពុកឃោរឃៅរូបនេះ ត្រូវបានចាប់ខ្លួនពីបទប្រើអំពើហិង្សាលើកុមារ៕
សូមទស្សនាវីដេអូខាងក្រោម ៖