ខាត់ វៃហាំង តម្លៃ​ខ្លួន​​ឡើង​ខ្ពស់​មិន​ធម្មតា​ ក្រោយ​ថត​រឿង​ឲ្យ​ផលិតករ​បរទេស​

  • 2018-03-04 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ​​កំលោះ​សង្ហា​​ ខាត់ វៃហាំង ​បាន​លេច​មុខ​ក្នុង​ខ្សែភាពយន្ត​ភាគ​ និង​ខ្នាត​ធំ​ជា​បន្ត​បន្ទាប់​​ពិសេស​ជាមួយ​ផលិតករ​បរទេស​ ដោយ​ក្នុង​១​រឿង​លោក​ទទួល​បាន​​តម្លៃ​ខ្លួន​​ខ្ពស់​​ជាង តារា​សម្ដែង​វ័យ​ក្មេង​រួម​ជំនាន់​ជាមួយ​គ្នា​ទៀត​ផង។

ខាត់ វៃហាំង និងតារា​សម្ដែង​បរទេស​

ខាត់ វៃហាំង បាន​លើក​ឡើង​ថា ថត​ខ្សែភាពយន្ត​ភាគ​ និង​ខ្នាត​ធំ​មួយ​រឿង​លោក​ ទទួល​បាន​តម្លៃ​ខ្លួន​ចន្លោះ​ពី​ ៥ ៥០០ ទៅ​ ៦ ៥០០ ដុល្លារ​អាមេរិក​ អាស្រ័យ​ទៅ​តាម​ទីតាំង​ជិត​ឬ​ឆ្ងាយ ប្រភេទ​រឿង​ភាគ​វែង​ ឬ ខ្លី ​ហើយ​តម្លៃ​ខ្លួន​​ខាង​លើ​​លោក​មិន​មែន​និយាយ​ចេញ​មក​ឲ្យ​​​រួច​តែ​ពី​មាត់​នោះ​ទេ កន្លង​មក​​ខ្លួន​ធ្លាប់​​​ទទួល​បាន​ពី​ផលិតករ​ខ្មែរ​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៧​។​

តួ​ឯក​ប្រុស​ក្នុង​រឿង​ "អនុស្សាវរីយ៍​ថ្ងៃ​ចូល​ឆ្នាំ​" ​បាន​រៀប​រាប់​ថា៖​​"​​បាទ​បង​​ចាប់​ពី​ ៣០ភាគ​ ទៅ​៤៥ ភាគ​ ខ្ញុំ​ទទួល​បាន​តម្លៃ​ខ្លួន​​ពី​​ ៥ ៥០០ ទៅ ៦ ៥០០ ហើយ​តម្លៃ​នេះ​​សម្រាប់​តែ​ថត​ឲ្យ​ផលិតករ​ខ្មែរ​ទេ តែ​បើ​បរទេស​ខ្ញុំ​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​ហ្នឹង​"។

តម្លៃ​ខ្លួន​ចាប់​ពី​ ៥ ៥០០ ទៅ ៦ ៥០០ ដុល្លារ​អាមេរិក​នេះ​ដែរ​ ខាត់ វៃហាំង ​បាន​ឡើង​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៧ កាល​ពី​ឆ្នាំ​ ២០១៦ លោក​ទទួល​បាន​តម្លៃ​ខ្លួន​ចន្លោះ​ពី​ ៤ ៥០០ ទៅ​ ៥ ០០០ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​៕​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន