ស្តែងណាស់ហើយក៏ជួបផ្ទាល់ អ្នកប្រើប្រាស់ហ្វេសបុក កាន់តែបារម្ភពីសុវត្ថិភាពបណ្តាញសង្គម
- 2018-03-05 07:35:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្តែងណាស់ហើយក៏ជួបផ្ទាល់ អ្នកប្រើប្រាស់ហ្វេសបុក កាន់តែបារម្ភពីសុវត្ថិភាពបណ្តាញសង្គម
ចន្លោះមិនឃើញ
វិស័យបច្ចេកវិទ្យាកាន់តែជឿនលឿន ប្រព័ន្ធអ៊ីនធឺណិតកាន់តែធូរថ្លៃ ទូរសព្ទនិងរបស់របរបច្ចេកវិទ្យាកាន់តែទំនើប។ ទាំងនេះធ្វើឲ្យមនុស្សកាន់តែមានភាពងាយស្រួលទំនាក់ទំនងគ្នា បង្កើតជារបររកស៊ី កម្សាន្ត ពេលខ្លះធ្វើឲ្យឈ្លក់វង្វេងជាមួយប្រព័ន្ធបណ្ដាញសង្គម។
កន្លងមកមានឮបញ្ហាជាច្រើនទាក់ទងទៅបណ្ដាញសង្គមដូចជា Facebook ត្រូវបានគេ Block ឬជនមិនស្គាល់មុខ Hack យកទៅប្រើក្នុងផ្លូវមិនល្អជាដើម ។
អ្នកស្រី សុខជា ធ្លាក់ត្រូវបានជនមិនស្គាល់មុខយក Account Facebook ទៅប្រើប្រាស់បានប្រាប់ Sabay ថា ដំបូងឡើយអ្នកស្រីមិនបានដឹងទេថាមានអ្នកផ្សេងយកទៅប្រើប្រាស់។ តែនៅពេលអ្នកធ្លាប់រកស៊ីជាមួយគ្នា ខលមកប្រាប់ថាអ្នកស្រីឆាតទៅខ្ចីលុយ ដោយកន្លងមកអ្នកស្រីធ្លាប់បានផ្ញើលុយទៅវិញទៅមកតាម Facebook។
អ្នកស្រីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់មកអ្នកស្រីបានបើក Facebook តែមិនអាចបើកចូលបាន។ ភ្លាមៗនេះអ្នកស្រីក៏បានខលទៅប្រាប់មិត្តភក្តិ និងអ្នកដែលធ្លាប់រកស៊ីជាមួយគ្នាមិនឲ្យផ្ញើលុយទៅឲ្យឡើយ។ អ្នកស្រីបានយកឲ្យអ្នកជំនាញ Check និងបានបិទ Facebook នេះកុំឲ្យជនខិលខូចយកទៅប្រើក្នុងផ្លូវមិនល្អ។
ជុំវិញរឿងរ៉ាវនេះ អ្នកស្រីមិនបានបញ្ជាក់លំអិតចំពោះអ្នកដែលលួចយកទៅប្រើប្រាស់នេះទេ ដោយមិនដឹងថាជាអ្នកណា មកពីណា និងលួចយកទៅប្រើប្រាស់តាមវិធីណាដែរ។
ងាកមកលោក ភារិទ្ធ ជានិស្សិតមួយរូបដែលបានបង្កើត Facebook លេងតាំងពីឆ្នាំ ២០១០ មកបានប្រាប់ Sabay ថា Facebook របស់លោកមិនដែលមានអ្នកណា Hack យកទៅប្រើ ឬលួចលេងផ្ដេសផ្ដាសឡើយ ។
តាំងពីប្រើដំបូងមក លោកតែងតែប្ដូរ Password ជាញឹកញាប់ ៣-៤ ខែ លោកប្ដូរម្ដង។ ហើយរាល់លេខកូដដែលលោកបានដាក់តែងតែ មានអក្សរ លេខ ឬនិមិត្តសញ្ញាណផ្សេងៗដើម្បីកុំឲ្យអ្នកផ្សេង ងាយចាំនិង Hack យកទៅប្រើបាន។
លោកក៏ធ្លាប់ឮព័ត៌មានជនមិនស្គាល់មុខលួចយកគណនីអ្នកដទៃទៅប្រើ ដូចជាទៅខ្ចីលុយគេ បង្ហោះរូបមិនល្អ និងយកទៅប្រើក្នុងផ្លូវអាក្រក់ផ្សេងទៀត។
រីឯលោក ផេន ជាបុគ្គលិកបម្រើការងារនៅក្នុងបុរីមួយកន្លែងបានឲ្យដឹងថា លោកមានការប្រុងប្រយ័ត្នណាស់ នៅពេលដែលខ្ចីទូរសព្ទមិត្តភក្តិលេង Facebook តែងតែ Log Out ចេញភ្លាមបន្ទាប់ពីលេងរួច។
លោកបានលើកពីវិធីការពារមួយចំនួនគឺនៅពេលមានសារចម្លែកៗ ដែលមិនមានប្រភពច្បាស់លាស់ លោកមិនដែលចុចចូល ជាពិសេសលីងតំណរភ្ជាប់គួរឲ្យសង្ស័យ ព្រោះថានៅពេលចុចចូលវាអាចបង្ហាញពីព័ត៌មានផ្ទាល់ខ្លួន Account Facebook , Password ។
លោកបានបន្តថា អ្នកលេង Facebook គួរតែមានការប្រុងប្រយ័ត្នឲ្យបានច្រើន ព្រោះថាកន្លងមកមានការ Hack គណនីពីជលខិលខូច។
ចំណែកលោក វាស្នា ជាអ្នកអ្នកបញ្ចូលបទចម្រៀង អ៊ុតទូរសព្ទ និងធ្លាប់បានបង្កើត Facebook ឲ្យអ្នកប្រើប្រាស់ជាច្រើនបានបញ្ចេញជាមតិថា ដើម្បីកុំឲ្យមានអ្នកងាយ Hack Facebook យកទៅប្រើបាន ម្ចាស់ Account ។
ជាមួយគ្នានេះ មិនត្រូវដាក់ Password ដែលងាយចាំដូចជា លេខទូរសព្ទ លេខគូរ ថ្ងៃខែឆ្នាំកំណើតជាដើម គួរដាក់ Password ជាអក្សរ លេខ និមិត្តសញ្ញាផ្សេងៗដែលមានចាប់ពី ៨ខ្ទង់ឡើង។ រាល់ពេលបង្កើត Account Facebook ដំបូងគួរបញ្ចូលព័ត៌មានពិតប្រាកដ និងត្រូវមាន Account Gmail ច្បាស់លាស់៕
ចុះប្រិយមិត្តវិញធ្លាប់មានជួបបញ្ហាបែបនេះទេ បើធ្លាប់ជួបជួយប្រាប់ Sabay ផង។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អត្ថបទបន្ត៖