សរុប​ស្មាតហ្វូន Android ៩ ម៉ូឌែល​ចម្លង​ម៉ូត​ឆក តាម iPhone X

  • 2018-03-04 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​ប្រិយមិត្ត​បាន​ដឹង​ហើយ​នៅ​ក្នុង​ពិពណ៌​ស្មាតហ្វូន MWC ឆ្នាំ ២០១៨ នា​ទីក្រុង​បាសេឡូណា​ប្រទេស​អេស្ប៉ាញ មាន​ស្មាតហ្វូន Android ជា​ច្រើន​បាន​ចេញ​មុខ​នៅ​ទីនោះ ប៉ុន្តែ​ចំពោះ​ការ​រចនា​រូបរាង​វិញ សង្កេត​ឃើញ​ថា​យក​លំនាំ​ម៉ូត​ឆក​ខាង​លើ​បន្តិច ដែល​ជា​លំនាំ​ស្មាតហ្វូន iOS គម្រប់​ខួប ១០ ឆ្នាំ​របស់ Apple។

#ខាងក្រោម​នេះ​ជា​ស្មាតហ្វូន​ដែល​មាន​ម៉ូត​ឆក​ស្រដៀង iPhone X

៩) UleFone T2 Pro

UleFone ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ប្រទេស​ចិន។ ចំណែក​រូបភាព​បែក​ធ្លាយ​ចុង​ក្រោយ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ជា​ម៉ូឌែល​ថ្មី T2 Pro មាន​ការ​រចនា​រូប​រាង​ខាង​មុខ​ឆក​បន្តិច ឯ​កាម៉េរ៉ា​ខាងក្រោយ​ភ្លោះ​ដាក់​ផ្ដេក។ វា​មាន​ទំហំ​អេក្រង់ ៦,៧ អ៊ីញ​បំពាក់​មក​ជាមួយ​បន្ទះ​ឈីប MediaTek P70 មាន RAM 8GB ម៉េម៉ូរី​ម៉ាស៊ីន 128GB។ ចំពោះ​តម្លៃ​ចេញ​លក់​វិញ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

៨) Blackview A30

ស្មាតហ្វូន​នេះ​មាន​ដើម​កំណើត​នៅ​ហុងកុង។ A30 មាន​ការ​រចនា​មិន​ខុស​ពី​ស្មាតហ្វូន​ខាង​លើ​ប៉ុន្មាន​នោះ​ទេ ពោល​គឺ អេក្រង់​លាត​ពេញ​មួយ​តួ​ខ្លួន មាន​ម៉ូត​ឆក​បន្តិច​ស្រដៀង iPhone X។ A30 បំពាក់​ដោយ RAM 1GB ម៉េម៉ូរី​ម៉ាស៊ីន 8GB។ ចំពោះ​តម្លៃ​ចេញ​លក់​វិញ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

៧) NOA N10

ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន Noa បាន​ប្រកាស​ទុក​ជា​មុន​នូវ​តម្លៃ​និង​លក្ខណៈ​សម្បត្តិ​គ្រឿង​នៃ​ម៉ូឌែល N10 ត្រៀម​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៍ MWC 2018។ ជា​ផលិតផល​មាន​ដើម​កំណើត​នៅ​ប្រទេស​ក្រូអាត។ N10 បំពាក់​ដោយ​បន្ទះ​ឈីប ​MediaTek MT 6763 មាន RAM 4GB ម៉េម៉ូរី​ម៉ាស៊ីន 64GB។

ការ​រចនា​រូប​រាង​ឆក​បន្តិច​នេះ ធ្វ់ើ​ឲ្យ N10 ជាប់​ឈ្មោះ​ជា​ស្មាតហ្វូន​ចម្លង​ម៉ូត​តាម iPhone X តាម​គេ​តាម​ឯង​ដែរ មាន​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា FaceID ជាមួយ​នឹង​កាមេរ៉ា​ខាង​មុខ​ទំហំ ១៦ មេហ្គា ជា​សេនស័រ សហការជាមួយ Sony។

៦) Vernee M7

យីហោ Verbee នេះ​ជា​ម៉ាក​ស្មាតហ្វូន​ដែល​មាន​ទីតាំង​ដើម​នៅ​ទីក្រុង Shenzhen ប្រទេស​ចិន ដែល​បាន​បញ្ចេញ​ស្មាតហ្វូន​ម៉ូឌែល M7 ជាមួយ​នឹង​ការ​រចនា​រូប​រាង​ស្រដៀង iPhone X។ ចំពោះ​តម្លៃ​ចេញ​លក់​វិញ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

៥) Oukitel U18

Oukitel ម៉ូដែល U18 នេះ​បំពាក់​ថ្ម​មាន​ថាមពល​ធំ​ទំហំ ៤ ០០០ mAh ខណៈ​ម៉ូដែ​មុន K10000 មាន​ថ្ម​ដល់ ១០ ០០០ mAh ឯ​ណោះ។​ ក្រៅ​ពី​នោះ​ប្រើ​អេក្រង់ ៥.៨៥ អ៊ីញ កម្រិត ៧២០ មាត្រដ្ឋាន ២១:៩ មាន RAM 4GB និង​អង្គ​ផ្ទុក 64GB ហើយ​ប្រើប្រាស់​រន្ធ​ដោត USB-C ដើរ​ដោយ​ Android 7.0។

Oukitel ម៉ូដែល U18 មាន​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​នៅ​ខ្នង​ក្រោយ ប្រើ​កាមេរ៉ា​ភ្លោះ​ទំហំ ១៦+៥ មេហ្គាភិចសែល និង​ខាង​មុខ ១៣ មេហ្គាភិចសែល អម​ឈីប​ធន់​កណ្តាល MediaTek MT6750T។​ ឯតម្លៃ Oukitel U18 តម្លៃតែ ១៥៩ ដុល្លារ នៅទីផ្សារស្រុកចិន។

៤) DOOGEE V5

ស្មាតហ្វូន​ទំហំ ៦,២ អ៊ីញ​​មាន​ប្រភព​ពី​ប្រទេស​ចិន​នេះ មាន​មុខងារ​គួរ​ចាប់​អារម្មណ៍​ជា​ច្រើន​ដូច​ជា មុខងារ​ស្កេន​ក្រយៅ​ដៃ​ខាង​មុខ​ជាមួយ​អេក្រង់ ស្កេន​ដោះ​សារ​ដោយ​ផ្ទៃ​មុខ មាន​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន ឯ​តម្លៃ​វិញ​ខ្ទង់ ២០០ ដុល្លារ​ប៉ុណ្ណោះ។

៣) Leagoo S9 & S9 Pro

ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ប្រទេស​ចិន Leagoo បាន​បញ្ចេញ S9 និង S9 Pro ពេល​ថ្មីៗ​នេះ ដែល​មាន​រូប​រាង​ខាង​មុខ​លាត​ពេញ​អេក្រង់ និង​មាន​ម៉ូត​ឆក​បន្តិច​ស្រដៀង iPhone X ដែរ។ ចំពោះ​លក្ខណៈ​សម្បត្តិ​វិញ​បំពាក់​មក​ជាមួយ​អេក្រង់ AMOLED មាន​កាម៉េរ៉ា​ភ្លោះ​ខាង​ក្រោយ​ទំហំ ១៦ មេហ្គា មាន RAM 6GB និង​ម៉េម៉ូរី​ម៉ាស៊ីន 128GB។ ចំពោះ​តម្លៃ​វិញ​ខ្ទង់​ប្រហែល​ជា ៣០០ ដុល្លារ។

២) LG G7

LG G7 (Neo) ដែល​បាន​បង្ហាញ​ក្នុង​កម្មវិធី​ MWC ខាង​លើ​មាន​រចនាបថ​អេក្រង់​ឆក​ដូច​ជា​ iPhone X មាន​អេក្រង់​ទំហំ​ ៦ អ៊ីញ​ និង​មាន​មាត្រដ្ឋាន​ 19.5:9។ ផ្នែក​ខាង​ក្រោយ​មាន​ជា​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​​កម្រិត​ ១៦ MP មាន​ Aperture f/1.6 និង​កាមេរ៉ា​មួយ​ទៀត​ Aperture f/1.9។ កាមេរ៉ា​ខាង​មុខ​ជា​ប្រភេទ​ Wide-Angle កម្រិត​ ៨ MP។

បន្ទះ​ឈីប​ជា​ Snapdragon 845 ដែល​មាន​ RAM ទំហំ​ ៤ GB ជា​មួយ​អង្គ​ផ្ទុក​ទិន្នន័យ​ ៦៤ GB។ វា​ក៏​មាន​ប្រភេទ​ RAM ទំហំ​ ៦ GB ដែល​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ ១២៨ GB។ ថ្ម​មាន​ទំហំ​ ៣០០០ mAh ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ផ្នែក​ខាង​ក្រោយ​ និង​អាច​ធន់​នឹង​ទឹក​កម្រិត​ IP68។

១) ASUS ZenFone 5

Asus បាន​បង្ហាញ​ចេញ​ Asus ZenFone 5 និង 5Z ដែល​មាន​រចនាបថ​ផ្ទៃ​អេក្រង់​លាត​ពេញ​ទី​ និង​មាន​ស្នាម​គន្លាក់​អេក្រង់​នៅ​ផ្នែក​ខាង​លើ​ដូច​ជា​ iPhone X ដែរ។ Asus ZenFone 5/5Z មាន​បំពាក់​អេក្រង់​ទំហំ​ ៦,២ អ៊ីញ, មាន​កាមេរ៉ា​ភ្លោះ​ដូច​គ្នា​, មាន​មុខងារ​ ZenMoji ដែល​ស្រដៀង​គ្នា​នឹង​ Animoji របស់​ iPhone X និង​អាច​ដោះ​សោ​បាន​ដោយ​ប្រើ​ផ្ទៃ​មុខ។ ចំពោះ​តម្លៃ​ចេញ​លក់​វិញ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ៕

Like Page Sabay News Technology... ដើម្បី​ទទួល​បាន​ចំណេះដឹងជាច្រើន​ពីបច្ចេកវិទ្យា

ប្រភព៖ idropnews   ប្រែ​សម្រួល៖ រក្សា