មិនដែល​ឮ​ឈ្មោះ​សោះ ចេញ​ប្រកាស​ក្តែងៗ​ស្មាតហ្វូន​ខ្លួន​អាច​ថត​រូប​នូវ​កម្រិត 80MP

  • 2018-02-22 09:29:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន Noa បាន​ប្រកាស​ទុក​ជា​មុន​នូវ​តម្លៃ​និង​លក្ខណៈ​សម្បត្តិ​គ្រឿង​នៃ​ម៉ូឌែល N7 ត្រៀម​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៍ MWC 2018។ ជា​ផលិតផល​មាន​ដើម​កំណើត​នៅ​ប្រទេស​ក្រូអាត ដែល​រំលេច​មុខងារ​ពិសេស High-Resolution អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ផ្ដិត​យក​រូបភាព​សន្លឹក​នៅ​កម្រិត 80MP។

ផ្អែក​តាម​វីដេអូ​មួយ​លើ​គេហទំព័រ YouTube ស្មាតហ្វូន​ធន់​កណ្តាល​នេះ មាន​ប្រើ​ Sensor កាមេរ៉ា ប្រភេទ SONY IMX298 ទំហំ 16+16MP ភ្លោះ​ពីរ​គ្រាប់​នៅ​ខាង​ក្រោយ ប៉ុន្តែ​មាន​សមត្ថភាព​ពិសេស​អាច​ចាប់​យក​រូបភាព​នៅ​ទីតាំង​ឆ្ងាយ និង​បាត់បង់​គុណភាព​ដើម​តិចតួច​បំផុត។ បន្សំ​នឹង​បច្ចេកវិទ្យា Pixel-Shift អម​នឹង​ឥទ្ធិពល​គ្រាប់​កាមេរ៉ា​ភ្លោះ បាន​ប្រែ​មុខមាត់​ស្មាតហ្វូន​ត្រកូល​ថ្មី ផ្ទុះ​ការ​ចាប់​អារម្មណ៍​ដល់​អ្នក​និយម​វិស័យ​ថត​រូប។​

លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ផ្សេង​ទៀត​មាន​ប្រើ​មុខងារ​ស្កេន​ផ្ទៃ​មុខ Face-ID បំពាក់​អេក្រង់ ៥.៧ អ៊ីញនៅ​មាត្រដ្ឋាន ១៨:៩ កម្រិត HD+ រត់​លើ​ឈីប MediaTek MT6750។ ក្រុមហ៊ុន Noa ក៏​បញ្ជាក់​ច្បាស់​រួច​មក​ហើយ ម៉ូឌែល N7 នឹង​មាន​លក់​តាម​ហាង​ចែកចាយ​ក្នុង​តម្លៃ ៣១០ ដុល្លារ ​នៅ​ទីផ្សារ​អឺរ៉ុប។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Dpreview   ប្រែ​សម្រួល៖ កៅ រក្សា