មួយ​ឃ្លា​ទៀត​ហើយ ចង់​ឲ្យ​ទំនិញ​មាន​តម្លៃ​ ត្រូវ​ធ្វើ​រឿង​នេះ​សិន

  • 2018-03-05 03:32:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ផលិត​រមែង​ចង់​បាន​ឲ្យ​តម្លៃ​ទំនិញ​របស់​ខ្លួន​មាន​តម្លៃ ប៉ុន្ដែ អ្នក​ទិញ​ចង់​បាន​ថោក។ អ្នក​ទាំង​ពីរ​រមែង​មាន​ភាព​ប្រទាក់ប្រទើស​លើ​បញ្ហា​ខាង​លើ ដូច្នេះ អ្នក​ស្រី សៅ អឿន ជា​អ្នក​ធ្វើ​ផ្ទះ​ម្រេញ​គង្វាល ដ៏​លេច​ធ្លោ​ម្នាក់​ នៅ​ភូមិ​សីម៉ា ឃុំ​លាយ​បូរ ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ បាន​​ចែក​រំលែក​បទ​ពិសោធន៍​ថា «តម្លៃ​ទំនិញ​របស់​យើង គឺ​អាស្រ័យ​លើ​ទឹក​ដៃ​របស់​យើង»។

សូមចុចអាន៖ គន្លឹះសំខាន់ៗ និងប្រវត្តិ​ធ្វើ​​ផ្ទះ​ម្រេញ​គង្វាល នៅ​ស្រុកត្រាំកក់ ខេត្តតាកែវ​

ពាក្យ​មួយ​ឃ្លា​ខាង​លើ ត្រូវ​បាន​ស្រ្តី​វ័យ ៤០ឆ្នាំខាងលើ ពន្យល់​ថា ប្រសិន​បើ​យើង​ធ្វើ​អ្វីមួយ​​គឺចេះ​ ចេះ​ឲ្យ​ប្រាកដ ហើយ​រាល់​ការ​ផលិត​​ នៃ​ផលិតផល​​របស់យើង​ត្រូវ​មាន​​គុណភាព នោះ​រមែង​មាន​អ្នក​ចង់​បាន។ ដូច្នេះ នៅ​ពេល​មាន​តម្រូវ​ការ​កាន់តែ​ច្រើន​ទំនិញ​យើង​នឹង​មាន​តម្លៃ​មិន​ខាន៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទពេញនិយម