កក្រើក​ទៀត​ហើយ! កំពូល​តារា​ជើងចាស់​ល្បីៗ លេចមុខ​ក្នុង​រឿង​ "ភ្នាក់ងារ​CID​កម្ចាត់គ្រឿងញៀ​ន​"

  • 2018-03-05 09:14:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានីយ​ទូរ​ទស្សន៍​PNN នឹង​ចាប់ផ្តើម​ផ្សាយ​ជូន​ទស្សនា​រឿង​ភាគ​TVB ភ្នាក់ងារ​CID​កំចាត់​គ្រឿងញៀ​ន ដែល​មាន​ការចូលរួម​ស​សម្តែង​ដោយ​តារា​ល្បីៗ​ជើងចាស់​របស់​TVB ចាប់ពី​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៨ នេះហើយ នៅ​រៀងរាល់ថ្ងៃ​ចន្ទ ដល់​សុក្រ វេលា​ម៉ោង​៦​ល្ងាច ទៅដល់​ម៉ោង​៧​យ​ប់ បន្ទាប់ពី​រឿង​ភាគ​ថៃ ទាយាទ​អសុរកាយ​។

រឿង "ភ្នាក់ងារ​CID​កំចាត់​គ្រឿងញៀ​ន" មាន​ការចូលរួម​សម្តែង​ដោយ Wayne Wang, Him Law, Julie Zhou, Gallen Lo, Damian Lau, Bernice Liu, Toby Leung, Berg Ng, Derek Kwok និង​តារា​ល្បីៗ​ជាច្រើនរូប​ទៀត​។

ភ្នាក់ងារ​(CID) JIANG ZIDAN ឈ្មោះ​ហៅ​ក្រៅ BULLET បាន​ជ្រៀតចូល​ក្រុម​ហុងកុង​ទាំង​3 ដើម្បី​ព្យាយាម​ស៊ើបអង្កេត​ករណី​ថ្នាំ​ញៀន​ឆ្លងកាត់​ព្រំ​ដែន ហើយ​បាន​ជួប​អធិការកិច្ច​ត្រួត​ពិ​និត្យ​ថ្នាំ​ញៀន WAI CHUN-HIN និង ភ្នាក់ងារ​ស្រី CHAN YUET-KI​។ បុរសរ​ហ័​ស និង ឆ្លាត​វៃ BULLET ជា​សំណព្វ​ចិត្ត​មេដឹកនាំ​រង HON LONG​។ ការចាប់​ជំរិត​WU KA-LAM កូនស្រី​របស់​WU យ៉ាង​ឆាប់រ​ហ័ស​ជំរុញ​ឲ្យ​មាន​ជម្លោះ​យូរអង្វែង​រវាង HON LONG និង KOON-YAU ហើយ​បន្ថែម​ជម្លោះ​ពួកគេ​កាន់តែខ្លាំង​។

CHUN-HIN បាន​ជួល​ធន​ធាន​ប៉ូលិស​ដើម្បី​សង្គ្រោះ KALAM ដោយ​គ្មាន​ការអនុញ្ញាត ហើយ​ក៏ត្រូវ បណ្តេញចេញ ប៉ុន្តែ​គេ​នៅ​រក្សា​ទំនាក់ទំនង​ជាមួយ​ភ្នាក់ងារ​កំ​ចាត់​គ្រឿង​ញៀ​ន SO CHING​ជា​សំងាត់​។ HON LONG ព្យាយាម​គ្រប់​គ្រង​អំណាច​ទាំងអស់ ធ្វើ​គ្រប់​យ៉ាង​តាម​ដែល​អាច​ធ្វើបាន សូម្បីតែ​ពួតដៃគ្នា​ជាមួយ​អ្នក​ក្រៅ ដើម្បី​កម្ចាត់​គូបដិបក្ស ឬ ការ​គំរាមកំហែង​ផ្សេងៗ​។ លោក​ធ្វើការ​ជាមួយ​BULLET និង CHUNH-HIN សើរៗ ប៉ុន្តែ​អ្វីដែល​ស្ថិតនៅក្រោម គឺជា​ការតស៊ូ​ដែល​មិនអាច​រៀបរាប់បាន បណ្តាល​ឲ្យ​មាន​ការប្រកួតប្រជែង​គ្មាន​ទីបញ្ចប់​រវាង​រឿង​ល្អ និង​អាក្រក់​នៅក្នុង​ចំណោម​ការធ្វើឲ្យ​រំ​ជើ​ប​រំ​ជួល​ទាំង​នេះ​។

ចង់​ជ្រាប​កាន់តែច្បាស់​ពី​សាច់រឿង​មាន​ការ​ប្រទាក់ក្រឡា​គ្នា​យ៉ាងណា​នោះ សូម​កុំភ្លេចតា​មដាន​ទស្សនា​នៅលើ​កញ្ចក់​ទូរ​ទស្សន៍​PNN នៅ​រៀងរាល់ថ្ងៃ​ចន្ទ ដល់​សុក្រ វេលា​ម៉ោង​៦​ល្ងាច ទៅដល់​ម៉ោង​៧​យ​ប់ ចាប់ពី​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៨​នេះ​តទៅ​។​

PNN ផ្សាយ​ជូន​លោក​អ្នក​នូ​វ​ខ្សែ​ភាព​យ​ន្ត​ភាគ​ហុងកុង​របស់​TVB ចំនួន​ពីរ​ក្នុង​ម៉ោង​ពេល​ល្ងាច ក្នុង​នោះ រឿង​ភាគ​បុរាណ​ល្បិច​ក្នុង​រាជ​វាំង វ​គ្គ​១ មាន​ផ្សាយ​ជូន​ទស្សនា​រៀងរាល់ថ្ងៃ​ចន្ទ ដល់​សុក្រ វេលា​ម៉ោង​៥​ទៅដល់​ម៉ោង​៦​ល្ងាច និង​រឿង​ភ្នាក់ងារ​CID​កំចាត់​គ្រឿងញៀ​ន ផ្សាយ​ជូន​ទស្សនា​រៀងរាល់ថ្ងៃ​ចន្ទ ដល់​សុក្រ វេលា​ម៉ោង​៦​ល្ងាច​ទៅដល់​ម៉ោង​៧​យ​ប់​។

រាល់​ព័ត៌មាន​បច្ចុប្បន្នភាព​ពាក់​ព័​ន្ធ​នឹង​រឿង​ភាគ​របស់​ស្ថានីយ​ទូរ​ទស្សន៍​PNN សូម​ចូល​ទៅកាន់​គេហ​ទំព័រ​របស់​PNN ដែល​មាន​អា​សយដ្ឋា​ន www.pnn.com.kh ឬក៏​ចូល​ទៅកាន់​ទំព័រ​ហ្វេស​ប៊ុ​ក​ដែល​មាន​អា​ស​យ​ដ្ឋា​ន www.facebook.com/PNNDramaFanClub ។

ទស្សនា​ឈុត​ខ្លី​របស់​រឿង ភ្នាក់ងារ​CID​កម្ចាត់​គ្រឿងញៀ​ន សូម​ចុច​៖

ដោយ៖ ថា ម៉ាលីដា

អត្ថបទថ្មី