សួរ Fan iPhone ហេតុអ្វីមិនប្ដូរប្រើ iPhone X ចេញចម្លើយខុសៗគ្នា
- 2018-03-06 03:17:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សួរ Fan iPhone ហេតុអ្វីមិនប្ដូរប្រើ iPhone X ចេញចម្លើយខុសៗគ្នា
ចន្លោះមិនឃើញ
អ្នកវិភាគមួយរូបឈ្មោះ Michael Olson បានបង្កើតការស្ទង់មតិមួយចំពោះអ្នកប្រើប្រាស់ iPhone ចំនួន ១ ៥០០ នាក់ក្នុងសហរដ្ឋអាមេរិក ដែលមិនបានប្ដូរប្រើ iPhone X។
ក្នុងចំណោមអ្នកកំពុងប្រើ iPhone ទាំង ១ ៥០០ នាក់ មាន ៤៤% និយាយថាមិនប្ដូរប្រើ iPhone X ព្រោះតែ iPhone របស់ពួកគេនៅប្រើបានធម្មតា ដែលជាការសន្និដ្ឋានថា iPhone X មិនមានមុខងារពិសេសដែលអាចទាក់ចិត្តពួកគេបាន។ ចំណែកឯ ៣១% និយាយថា iPhone X មានតម្លៃថ្លៃពេក ដោយមានតម្លៃចាប់ផ្ដើមពី ៩៩៩ ដុល្លារ។
មាន ៨ ភាគរយក៏បាននិយាយថាអេក្រង់ iPhone X មិនទាន់ធំគ្រប់គ្រាន់ ហើយ ១៧% ទៀតមានមូលហេតុផ្សេងពីនេះ។
គេជឿថា iPhone ចេញឆ្នាំ ២០១៨ នឹងដោះស្រាយបញ្ហាទាំងនេះបាន ដោយចចាមអារ៉ាមកន្លងមកផ្សាយថា Apple នឹងប្រកាសចេញ iPhone ស៊េរីថ្មីចំនួន ៣ម៉ូដែល។ ទីមួយគឺជាការអាប់ដេតចេញពី iPhone X អេក្រង់ OLED ទំហំ ៥,៨ អ៊ីញ ទីពីរ iPhone ដែលមានអេក្រង់ OLED ទំហំ ៦,៥ អ៊ីញ និងទីបី iPhone ប្រើអេក្រង់ LCD ទំហំ ៦,១ អ៊ីញដែលមានតម្លៃធូរថ្លៃ៕