អ្នកជំនាញ​ប៉ាន់ថា មង្គលការនៅឆ្នាំ ២០២៨ អាចចំណាយរហូតជាង ៤ម៉ឺនដុល្លារ

  • 2018-03-06 08:15:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេហទំព័រ​អង់គ្លេស​មួយ​បាន​ប៉ាន់​ប្រមាណ​ថា នៅ​ឆ្នាំ​២០២៨ ការ​រៀប​ពិធី​មង្គល​ការ​អាច​នឹង​ចំណាយ​រហូត​ដល់ ៣២ ០០០ ផោន (ជាង ៤៤ ០០០ ដុល្លារ)។

យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ​អង់គ្លេស​ឲ្យ​ដឹង​ថា ​អាពាហ៍ពិពាហ៍​បច្ចុប្បន្ន​ក្នុង​ប្រទេស ចំណាយ​ជា​មធ្យម ២៧ ០០០ ផោន (ជាង ៣​ម៉ឺន​ដុល្លារ)​ ។ ប៉ុន្តែ ចំនួន​ខាង​លើ​គឺ​ជា​ការ​កើន​ឡើង​ពី ១៨ ៧៧៣ ផោន (ជាង ២៥ ០០០​ដុល្លារ) កាល​ពី​ឆ្នាំ ២០០៦ ដែល​មាន​ន័យ​ថា​ក្នុង​រយៈ​ពេល ២២​ឆ្នាំ ការ​ចំណាយ​សម្រាប់​អាពាហ៍ពិពាហ៍ នឹង​កើន​ឡើង ៦០%។

គួរ​ឲ្យ​ដឹង​ថា ការ​ប៉ាន់​ប្រមាណ​ខាង​លើ​នេះ​ គឺ​ពឹងផ្អែក​ទៅ​លើ​ការ​មើល​ឃើញ​កត្តា​ក្នុង​ប្រទេស​មួយ​ចំនួន​ដូចជា ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ប្រាក់​ឈ្នួល និង​ការ​ដក​ខ្លួន​ចេញ​ពី​សហភាព​អ៊ឺរ៉ុប (Brexit) ជាដើម៕

ចុចអាន ៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ រ័ត្ន