​​​​មាស វាសនា ជាប់​ជម្រើស​ជាតិ​​​​​ដូច​បំណង​ តែ​ស្ដាយ​​មិន​សូវ​មាន​អ្នក​គាំទ្រ​​​​

  • 2018-03-07 03:01:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​កីឡាករ​កម្ពស់​ខ្ពស់ មាស វាសនា ​បាន​​ជាប់​ជម្រើស​ជាតិ​បាល់ទះ​ដូច​បំណង​ប្រាថ្នា​ហើយ​ដែល​នេះ​ជា​ក្តី​ស្រមៃ​​​តាំង​ពី​នៅ​តូច​ៗ ​ប៉ុន្តែ​​អារម្មណ៍​សោក​ស្តាយ​ដែល​កីឡា​នេះ​មិន​សូវ​មាន​ការ​គាំទ្រ​​ច្រើន​។ ​​

លេង​​​តួនាទី​អ្នក​វ៉ៃ​ផ្តាច់​ ឬ​ស្មាត់​រូប​នេះ​បាន​ឲ្យ​​ដឹង​ថា ខ្លួន​ចាប់​លេង​បាល់​ទះ​​ដំបូង​នៅ​អាយុ១៣​ឆ្នាំ។ កាល​ពី​ក្មេង​គ្មាន​ទី​លាន​លេង​ទេ ប៉ុន្តែ​នាំ​គ្នា​​​​ចង​ខ្សែ​​ពី​បង្គោល​មួ​យ​ទៅ​បង្គោល​មួយ​​លេង​តែ​ម្តង។ ​ការ​ចាប់​ផ្ដើម​លេង​បាល់​នេះ​​ធ្វើ​ឲ្យ​រូប​គេ​​ស្រមៃ​ថា បាន​ជាប់​ជ្រើស​ជាតិ​នា​ពេល​អនាគត ហើយ​បំណង​ប្រាថ្នា​​បាន​សម្រេច​ហើយ។ បច្ចុប្បន្ន​រូប​គេ​​​លេង​នៅ​ក្លឹប​អាជីព​​ក្រសួង​មហាផ្ទៃ។

​មាស វាសនា​​ មាន​ចំណូល​ចិត្ត​លេង​បាល់ទះ​តាំង​ពី​នៅ​ក្មេងៗ និង​​ស្រលាញ់​កីឡា​នេះ​ជាង​កីឡា​ផ្សេង​ៗ​។ ​អ្វី​ដែល​រូប​គេ​សំណូមពរ​នោះ​គឺ​ចង់​ឲ្យ​មាន​ការ​គាំទ្រ​ច្រើន​ជាង​នេះ ដើម្បី​ជា​កម្លាំង​ចិត្ត​ដល់​កីឡាករ​គ្រប់​រូប​។ ​ពិសេស​គឺ​អ្នក​លេង​បាល់ទះ​មិន​ល្បី​ ដូច​អ្នក​លេង​បាល់ទាត់​ទាល់។

​កីឡាករ​​​អាយុ​២៤​ឆ្នាំ​​មក​ពី​​ខេត្ត​បន្ទាយ​មាន​ជ័យ និង​​​កម្ពស់១.៨៩ ម៉ែត្រ​មាន​​ឪពុកឈ្មោះ​​ មាស សុធី ម្ដាយ​ឈ្មោះ ខិន តុល។ រូប​គេ​មាន​បង​ប្អូន ៤ រូប​ ជា​កូន​ទី​៣ ក្នុង​គ្រួសារ៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម