ឡូយ​បាត់! ៦រឿងថ្មីៗរបស់ Soyo បញ្ចាំង Free ក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុុជា

  • 2018-03-06 10:42:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើររឿងស្នេហាទាំង១១រសជាតិ ដែលអ្នករកមើលបាននៅក្នុង App Soyo នឹងមានផ្សាយក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ចំនួន៦ ចំណងជើង​ នៅ​ឆ្នាំ​នេះ​។

ខាងមហោស្រពបានធ្វើការជ្រើសយកភាពយន្ត៦ ចំណងជើង ដែលប្រិយមិត្តអាចទស្សនាបានដោយសេរី ដោយគ្រាន់​តែ​ទៅយកសំបុត្រនៅវិទ្យាស្ថានភាសាបារាំង ចាប់ពីថ្ងៃនេះ​ រហូតដល់ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៨។

ខាងក្រោមនេះ គឺ​ជា​ចំណងជើងភាពយន្តខ្លីទាំង​៦​របស់ Soyo៖

រឿង «កង់បី VIP»៖ និយាយពីស្រីស្អាតម៉ារី បានខ្ចីកង់បីរបស់ពូនាងយកទៅដឹកភ្ញៀវ​តែ​គ្មានអ្នកណាជិះសោះ។ ចុងក្រោយក៏មានបុរសសង្ហាម្នាក់ដាក់លក្ខខណ្ឌឱ្យនាងជូនគេទៅដល់ប្រៃសនីកម្ពុជា ឱ្យទាន់ពេលវេលា ជាមួយនឹងទឹកប្រាក់ ៥០ដុល្លារ។ ក្នុងពេលធ្វើដំណើរក៏មានហេតុការណ៍ជាច្រើន ដែលធ្វើឱ្យទាំងពីរនាក់មានអារម្មណ៍ចូលចិត្តគ្នាទៅវិញទៅមក។

រឿង  «កង់បី VIP»

រឿង «សុបិន»៖ រៀបរាប់ពីក្មេងស្រីម្នាក់ដែលតែងតែសុបិនឃើញមនុស្សប្រុសម្នាក់ដែលផ្តល់សេចក្តីស្នេហាពិតឱ្យទៅនាង តែជីវិតពិតមិនដូចសុបិន។ ភាពយន្តខ្លីមួយនេះ អាចនឹងធ្វើឱ្យប្រិយមិត្តលង់តាមការសុបិន្តរបស់ក្មេងស្រីនោះ សឹងតែមិនគួរឱ្យជឿ។ សុបិន របស់យុវតីម្នាក់នោះ បង្កើតជារូបបារម្មណ៍ និងទស្សនីយ​ភាពមួយ​ជាមួយស្នេហាដ៏វែងឆ្ងាយ និងរសជាតិប្លែក ដែលជាប់ទាក់ទងនឹងជីវិតពិតប្រចាំថ្ងៃរបស់យើង។

រឿង «សុបិន»

រឿង «ស្នេហាធ្វើឱ្យមនុស្សខ្វាក់»៖ រៀបរាប់ពីបុរសម្នាក់ដែលស្វែងរកស្នេហ៍ដំបូង តែគាត់បែរច្រលំថាស្រីស្អាតម្នាក់ដែលគាត់ជួបលើកដំបូង ជាមនុស្ស គថ្លង់ ហើយក៏លង់ស្រលាញ់នាងភ្លែត។ ស្នេហារបស់គាត់កើតឡើងដោយការអាណិតព្រោះថានាងពិការភាព តែធាតុពិតនាងមិនបានគថ្លង់នោះទេ។

រឿង «ស្នេហាធ្វើឱ្យមនុស្សខ្វាក់»

រឿង «ថ្ងៃ Valentine របស់ខ្ញំ»៖ និយាយពីបុរសម្នាក់ដែលនឹងធ្វើអ្វីម្យ៉ាងដើម្បីសេចក្តីស្រលាញ់នៅថ្ងៃបុណ្យ នៃក្តីស្រលាញ់។

រឿង «ថ្ងៃ Valentine របស់ខ្ញំ»

រឿង «ព្រោះខ្ញុំស្រលាញ់អ្នកជាង»៖ រៀបរាប់ពីគូស្នេហ៍មួយគូប្រកួតគ្នាថា តើអ្នកណាស្រលាញ់គ្នាជាង? ចុងក្រោយគេក៏បានស្វែងយល់រឿងមួយពីស្នេហា។ រឿងនេះ ​មាន​ចរិត​លក្ខណៈ​ទាំងកំប្លែង និងមនោសញ្ចេតនា ដែល​សម្តែង​ដោយ​តារា​ដ៌មានប្រជាប្រិយគឺ យ៉ារ៉ូ និង ស្រីនិច្ច។

រឿង «ព្រោះខ្ញុំស្រលាញ់អ្នកជាង»

រឿង «ខ្សែម៉ែត្រ»៖ រៀបរាប់ពីអ្នកកាត់ដេរសម្លៀកបំពាក់ថ្មីម្នាក់ដែល ព្យាយាមបំពេញការងារជូនអតិថិជនដំបូងរបស់គាត់ ដែលជាតារាចម្រៀងល្បី ហើយទាំងពីរនាក់បានយល់ចិត្តគ្នាកាន់តែខ្លាំង ស្រាប់តែមានរឿងមួយកើតឡើង។ ភាពយន្តខ្លីនេះបង្កប់អត្ថន័យស្នេហា ជ្រាលជ្រៅ និងការលះបង់របស់ជាងដេរដើម្បីមនុស្សដែលខ្លួនស្រលាញ់ និងការព្រមទទួលយកអតីតកាលរបស់នាង។

រឿង «ខ្សែម៉ែត្រ»

ក្រៅពីនោះក៏មានភាពយន្ត ៥ ចំណងជើងទៀត ដែលជាភាពយន្តផលិតដោយអ្នកដឹកនាំរឿងវ័យក្មេង​ បង្កើត​ឡើង​​ដោយក្តីស្រលាញ់​ និងព្យាយាមបំផុត​​ដាក់​ផ្សាយ​លើ App Soyo។ ប្រិយមិត្តអាចទស្សនា និងគាំទ្រ​រឿងខ្លីទាំងនោះ​ដោយសេរី ជាមួយឱកាសទស្សនាភាពយន្តរាប់រយចំណងជើងទៀត នៅលើ App Soyo ងាយៗ ដោយគ្រាន់តែធ្វើការ Download App នៅលើទូរស័ព្ទស្មាតហ្វូនរបស់ប្រិយមិត្ត៕

សូម​ចូល​ទៅ​កាន់៖

  • សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android៖ https://goo.gl/fgJbtB

  • សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ IOS៖ https://goo.gl/Fzx11s

អត្ថបទ៖ Sunny