Real ស៊ី PSG ថែម ២-១ ទៀតដើម្បីឡើងវគ្គ៨ក្រុម Champions League

  • 2018-03-06 22:43:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បានកក់កៅអីវគ្គ៨ក្រុមចុងក្រោយ UEFA Champions League មុនគេជាមួយ Liverpool ក្រោយយកឈ្នះ Paris Saint Germain ២ទល់១ នៅជើងទីពីរ។

កាលពីជើងទីមួយនៅទឹកដី Santiago Bernabeu ក្រុមការពារតំណែងជើងឯកទ្វីបអឺរ៉ុបបានយកឈ្នះ PSG ៣-១ ម្ដងហើយ ដូច្នេះជ័យជម្នះនេះធ្វើឲ្យពួកគេមានគ្រាប់បាល់សរុបទាំងពីរជើង ៥ទល់២។

ជំនួបនៅប្រទេសបារាំងកាលពីយប់មិញ នៅវគ្គទីមួយក្រុមទាំង២មិនអាចធ្វើអ្វីគ្នាបានទេ ទើបតែដល់វគ្គទីពីរនាទី៥១ Cristiano Ronaldo បានតែតឲ្យក្រុមភ្ញៀវនាំមុខមុន។ រំលងបាន១៥នាទីម្ចាស់ផ្ទះកាន់តែធ្ងន់ កដោយសារ Verratti ត្រូវពិន័យកាតលឿង២ស្មើកាតក្រហមដោយសារតវ៉ាអាជ្ញាកណ្ដាល។

នាទី៧១ PSG តាមស្មើបានវិញជាការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធជើងចាស់ Cavani យ៉ាងណានាទី៨០ Casemiro បានស៊ុតឲ្យ Real នាំមុខសារជាថ្មីក៏ដូចជាឈ្នះក្នុងការប្រកួតនេះបញ្ចប់ក្ដីសង្ឃឹមរបស់ ក្រុមអ្នកមានបារាំង។

មួយគូទៀត Liverpool ដែលឈ្នះ Porto ជើងទីមួយក្រៅដី ៥ទល់០ នោះបានត្រឹមស្មើគ្នា ០-០ ប៉ុណ្ណោះនៅ Anfield គ្រប់គ្រាន់នឹងធ្វើឲ្យពួកគេកក់កៅអីវគ្គ៨ក្រុមចុងក្រោយ៕

ប្រភព៖ theguardian   អត្ថបទ៖ វីរ័ត្ន