Maycon ​និយាយ​អ្វី​ក្នុង​បន្ទប់​​ប្ដូរ​សំលៀកបំពាក់​មុន​ការ​ប្រកួត​ ទើប​បឹង​កេត​ខ្លាំង​យប់មិញ?

  • 2018-03-07 02:02:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ជួយ​ក្រុម​យក​ឈ្នះ​ Home United ៣-២​ និង​ជាប់​ជា man of the match ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​បឹង​កេត Rogerio Maycon ​បាន​ទម្លាយ​សម្ដី​មួយ​ចំនួន​ ដែល​បាន​និយាយ​ជា​មួយ​​មិត្ត​រួម​ក្រុម​ក្នុង​បន្ទប់​ផ្លាស់ប្ដូរ​សំលៀក​បំពាក់​។

Maycon ទាត់​ប៉េណាល់ទី

​នេះ​ជា​ជ័យជម្នះ​លើក​ទី​១ ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​​ក្នុង​ពូល F នៃ​ព្រឹត្តិការណ៍​ AFC Cup របស់​បឹង​កេត។ ​​ក្រោយ​ឈ្នះ​ខ្សែ​បម្រើ​ឆ្នើម​រូប​នេះ​ ទម្លាយ​សម្ដី​មួយ​ចំនួន​ដែល​បាន​​និយាយ​ទៅ​កាន់​មិត្ត​រួម​ក្រុម​​មុន​ការ​ប្រកួត​ក្នុង​បន្ទប់​ផ្លាស់ប្ដូរ​សំលៀក​បំពាក់​​ថា «​ការ​ប្រកួត​យើង​លេង​មិនមែន​ ដើម្បី​អ្នក​ណា​ម្នាក់ គឺ​លេង​ដើម្បី​ក្លឹប​របស់​យើង និង​លេង​ដើម្បី​ប្រទេស​របស់​យើង។ យើង​ត្រូវ​តែ​ប្រឹង​ប្រែង​ទាំង​អស់​គ្នា​ គ្រប់​វិនាទី​នៅ​លើ​ទីលាន​។ ជា​ចុង​ក្រោយ​​ការ​ប្រកួត​រូប​គេ​ពិត​ជា​បាន​ឃើញ​ កីឡាករ​បឹង​កេត​ទាំង​អស់​លេង​​អស់​ពី​ចិត្ត​» ។

​សូម​បញ្ជាក់​ថា ​ព្រឹត្តិការណ៍​នេះ​បឹង​កេត​​ស្ថិត​នៅ​បាត​តារាង​នៃ​ពូល F ដោយ​មាន ៣ ពិន្ទុ​ស្រប​ពេល Ceres ​​របស់​ហ្វីលីពីន​មាន ៧ ពិន្ទុ​នៅ​កំពូល​តារាង​ Home United របស់​សិង្ហបុរី​មាន ៤ ពិន្ទុ ខណៈ Shan United របស់​មីយ៉ាន់ម៉ា​មាន ៣​ ពិន្ទុ​ស្មើ​បឹង​កេត​​៕ ​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី