ចេះ​តែ​មាន! Kim Kardashian ចំហ​ល្វែង​លើ អង្គុយ​ញ៉ាំ​នំ​បញ្ចុកធ្វើ​មិន​ដឹង

  • 2018-03-07 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​នេះ តារា​កម្មវិធី​ទូរទស្សន៍ Kim Kardashian បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​លើ​រូបភាព​មួយ​សន្លឹក​ដែល​បាន​បង្ហោះ​លើ​គណនី​ Instagram របស់​នាង។

រូប​នោះ​ដែរ បង្ហាញ​ពី​តារា​កម្មវិធី​ទូរទស្សន៍​រូប​នេះ​បាន​អង្គុយ​ញ៉ាំ​នំ​បញ្ចុក​ជប៉ុន​ចំហ​រូបរាង​កាយ​ខាង​លើ​របស់​នាង​ដោយ​មិន​មាន​អាវ​បិទបាំង​អ្វី​ទាំង​អស់។

ដោយ​សារ​តែ​រូបភាព​ដែល​នាង​​តែង​តែ​បង្ហោះ​នោះ ភាគច្រើន​ជា​រូបភាព​អាក្រាត​កាយ អ្នក​គាំទ្រ​ម្នាក់​ក៏​បាន​សួរ​នាង​ថា៖ "តើ​នាង​​តែង​តែ​ចូលចិត្ត​ស្រាត​បែប​នេះ​ឬ?”

យ៉ាងណា​មិញ​ក្នុង​ដំណើរ​កម្សាន្ត​របស់​នាង​ រួម​និង​បង​ប្អូន​ស្រី​នៅ​ប្រទេស​ជប៉ុន តារា​ស្រី​វ័យ ៣៧​ឆ្នាំ​បាន​បង្ហោះ​រូបភាព​​ប៉ុន្មាន​សន្លឹក​ពី​ដំណើរ​កម្សាន្ត​របស់​នាង​ ប៉ុន្តែ​រូបភាព​ដែល​បាន​ទាក់ទាញ​អ្នក​គាំទ្រ​ជាង​គឺ​រូប​ដែល​នាង​អង្គុយ​ញ៉ាំ​នំ​បញ្ចុក​នេះ​៕ ​​

ចុចអាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ អន សុភក្ត្រា