Kim Kardashian ស្រាត​ទៀត​ហើយ​ដើម្បី​ផ្សព្វផ្សាយ​គ្រឿង​សម្អាង

  • 2017-12-01 05:11:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​និង​ម៉ូដែល​ Kim Kardashian បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ទៀត​ហើយ​ដោយ​សារ​តែ​នាង​បាន​ស្រាត​សំលៀក​បំពាក់​ស្ទើរ​តែ​ទាំង​ស្រុង​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​សម្អាង​ “KKW beauty collection range” របស់​នាង។

Kim Kardashian

កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ Kim បាន​បង្ហោះ​វីដេអូ​បង្ហាញ​រូប​នាង​លាប​បារ៉ត​ពណ៌​មាស​ពេញ​ខ្លួន​ ដោយ​មិន​មាន​ស្លៀក​ពាក់​អ្វី​ទាំង​អស់​ក្រៅ​ពី​ខោ​ក្នុង​ពណ៌​មាស​។

ក្នុង​ពេល​នោះ​ដែរ​នាង​ក៏​បាន​បង្ហោះ​រូប​ភាព​ទៅ​លើ​បណ្ដាញ​សង្គម​ Instagram ផង​ដែរ​ ដើម្បី​បង្ហាញ​រូប​ភាព​ដល់​អ្នក​តាមដាន​(Followers) ជាង​១០០​លាន​នាក់​របស់​នាង។

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ ដែល​តារា​វ័យ ៣៧​ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​រូបភាព​សិច​ស៊ី​នឹក​ស្មាន​មិន​ដល់​ ៕

អីចឹង​មក​មើល​រូប​ភាព​ទាំង​នេះ​ទាំង​អស់​គ្នា៖

អាន​អត្ថបទ៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ធារ៉ូ