Jennifer Lawrence បាញ់​ Kim Kardashian ចំ​ៗ​ក្នុង​កម្មវិធី​មួយ

  • 2017-11-06 09:49:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​ កំពូល​តារា​សម្ដែង Jennifer Lawrence បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី "Jimmy Kimmel Live!” ទាស់​តែ​ត្រង់​ពេល​នោះ​ នាង​គឺ​ជា​ពិធី​ករ​វិញ​ម្ដង​ជំនួស​ឲ្យ​លោក Jimmy។

Jennifer Lawrence

សម្រាប់​វគ្គ​នោះ​នាង​បាន​ជួប​ជាមួយ​ភ្ញៀវ​កិត្តិយស​ម្នាក់ គឺ Kim Kardashian West ដែល​នាង​ពិត​ជា​រីក​រាយ​ក្នុង​ការ​ឆ្លើយ​សំនួរ​ជា​ច្រើន​របស់ J Law។

អ្វី​ដែល​គួរ​ឲ្យ​អស់​សំណើច​បំផុត​នោះ​ តារា​មាន​ប្រវត្តិ​ឈ្នះ​ពាន​រង្វាន់​អូស្ការ​គឺ​ Jennifer បាន​រំលឹក​អនុស្សាវរីយ​កាល​ពី​នាង​ផឹក​ស្រា​ជាមួយ Kris Jenner ដែល​ត្រូវ​ជា​ម្ដាយ​របស់​ Kim ធ្វើ​ឲ្យ​ទស្សនិកជន​​ផ្ទុះ​សំណើច​ជា​ខ្លាំង។

Kim Kardashian

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ក៏​ចាប់​ផ្ដើម​សាក​សួរ​ Kim ជា​ច្រើន​សំនួរ​ ហើយ​ក្នុង​នោះ​មាន​សំនួរ​ខ្លះៗ​គឺ​បាញ់​ខ្លាំងៗ៕

បើ​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អាន​អត្ថបទ៖

ប្រភព៖ Foxnews   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម