Kim Kardashian គាំង​ស្ញេញ​ មិន​ហ៊ាន​ឆ្លើយ​ពេល​គេ​សួរ​ដល់​សំណួរមួយ​នេះ

  • 2017-11-17 04:09:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​តារា​កម្មវិធី​ទូរទស្សន៍​ល្បី​ឈ្មោះ Kim Kardashian បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី "The Late Late Show with James Corden” ដែល​តម្រូវ​ឲ្យ​នាង​ចូល​រួម​លេង​ល្បែង​មួយ​។

Kim Kardashian

ល្បែង​នោះ​មាន​ឈ្មោះ​ថា "Spill Your Guts” តម្រូវ​ឲ្យ​អ្នក​ទាំង​ពីរ​សួរ​សំនួរ​ត្រង់​ៗ​ពី​គ្នា​ទៅ​វិញ​ទៅ​មក និយាយ​រួម​គឺ​បាញ់​ឆៅៗ​ បើ​សិន​ជា​អ្នក​ណា​មិន​ព្រម​ឆ្លើយ​ទេ គេ​នឹង​ត្រូវ​ញ៉ាំ​អាហារ​គួរ​ឲ្យ​ខ្ពើម​រអើម។

ខណៈ​ពេល​ពួក​គេ​កំពុង​តែ​លេង​ល្បែង​នោះ James បាន​សួរ​សំនួរ​ជា​ច្រើន​ទៅ​កាន់ Kim ដូច​ជា​សាក​សួរ​ថា​តើ​សមាជិក​គ្រួសារ​នាង​អ្នក​ណា​ស្លៀក​ពាក់​បាន​ស្អាត​ជាង​គេ និង​អ្នក​ណា​ស្លៀក​ពាក់​អាក្រក់​ជាង​គេ​។ Kim បាន​ឆ្លើយ​ថា​នាង​ពេញ​ចិត្ត​ការ​ស្លៀក​ពាក់​របស់ Kendall ជាង​គេ​ហើយ​សារភាព​ថា​ Khloe ស្លៀក​ពាក់​យ៉ាប់​មើល​ជាង​គេ។

ប៉ុន្តែ​សំនួរ​ដ៏​សំខាន់​បំផុត​មួយ​គឺ James បាន​សួរ Kim ថា​តើ​បង​ប្អូន​ស្រី​ទាំង​ពីរ​រូប​របស់​នាង Kylie Jenner និង Khloe ថា​តើ​ពួក​គេ​មាន​ផ្ទៃ​ពោះ​ឫ​អត់? Kim មិន​បាន​ឆ្លើយ​នឹង​សំនួរ​នោះ​ទេ​ ហើយ​ក៏​សុខ​ចិត្ត​ញ៉ាំ​អាហារ​ដ៏​គួរ​ឲ្យ​ខ្ពើម​មួយ​មុខ​ឈ្មោះ​ថា "Sardine Smoothie” មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​សំណើច៕

អីចឹង​! មក​មើល​ទាំង​អស់​គ្នា!

អាន​អត្ថបទ៖

អត្ថបទ៖ ធារ៉ូ