រកឃើញរូបចម្លាក់អាយុ ២៣ ០០០ឆ្នាំ ដែលមានរាងដូច Kim Kardashian
- 2017-04-19 04:19:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញរូបចម្លាក់អាយុ ២៣ ០០០ឆ្នាំ ដែលមានរាងដូច Kim Kardashian
ចន្លោះមិនឃើញ
មីៗនេះអ្នកវិទ្យាសាស្ត្របានរកឃើញរូបចម្លាក់មួយដែលមានអាយុជាង ២៣,០០០ឆ្នាំមានឈ្មោះថា "Venus” ដែលមានរាងត្រកៀកដូច តារាល្បី Kim Kardashain បន្ទាប់ពីជីកកកាយនៅប្រទេសរុស្សី។
នេះជាគំរូដែលតំណាងឲ្យភាពស្រស់ស្អាតរបស់អំបូរ Paleolithic របស់ស្ត្រីនៅជំនាន់មុនបុរេប្រវត្តិ។ កំណាយនេះត្រូវបានធ្វើឡើងនៅតំបន់ Bryansk ប្រទេសរុស្សី។
លោកដុកទ័រ Konstantin Gavrilov ដែលជាអ្នកដឹកនាំក្នុងការជីកកកាយនេះ បានឲ្យដឹងថានេះអាចគំរូរបស់ទេវតា "Dane” ពីរឿងព្រេងនិទានរបស់ក្រិក។ លោកបានបន្តទៀតថា៖ "វាអាចបង្ហាញថាជាការគោរពមួយចំពោះការមានគភ៌"។ ប៉ុន្តែវាមិនអាចទៅរួចទេ ខណៈដែលរូបចម្លាក់នេះមានអាយុកាលចាស់ជាងកំណើតនៃយុគសម័យកសិកម្មទៅទៀត។ "រូបចម្លាក់ "Venus” នេះគឺធ្វើមកពីភ្លុកដំរីបុរាណ ដែលតំណាងឲ្យស្ត្រីដែលមានរូបរាងធាត់ ឫប្រហែលជាស្ត្រីដែលមានផ្ទៃពោះ" លោកបន្តថាដូច្នេះ៕