៥ យ៉ាង​សំខាន់​ក្នុង​ជំនួប​ក្ដៅ​គគុក​រវាង PSG និង Real គ្រប់​គ្នា​គួរ​ដឹង

  • 2018-03-07 03:24:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អ្នក​មាន​បារាំង Paris Saint-Germain បាន​ខក​ចិត្ត​សាជាថ្មី​ ក្រោម​ដៃ​ក្លឹប​មក​ពី​អេស្ប៉ាញ​២​ឆ្នាំ​ជាប់​គ្នា​មិន​អាច​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​បាន បន្ទាប់​ពី​បរាជ័យ​ជើង​ទី​ពីរ ២-១។ ក្នុង​ការ​ប្រកួត​យប់មិញ ឃើញ​ថា​មាន​រឿង​​សំខាន់​មួយ​ចំនួន​បាន​កើត​ឡើង​ក្នុង​ជំនួប PSG vs Real ដែល​អ្នក​ទស្សនា​មួយ​ចំនួន​មិន​បាន​ដឹង។

១.​ បដា​លើក​ក្នុង​កីឡដ្ឋាន Parc des Princes

ក្នុង​ការ​ប្រកួត​គេ​ឃើញ​អ្នក​គាំទ្រ PSG បាន​លើក​​បដា​ជា​ភាសា​បារាំង៖ "25 ANS PLUS TARD. RENTREZ VOUS AUSSI DANS L’HISTOIRE”។ បដា​នោះ​​សំដៅ​​ទៅ​ការ​ប្រកួត​ជើង​ទី​ពីរ​ UEFA Cup (បច្ចុប្បន្ន Europa League) វគ្គ​៨​​ក្រុម​ចុងក្រោយ​ ឆ្នាំ​១៩៩៣។ គ្រា​នោះ PSG ចាញ់ Real ជើង​ទីមួយ ៣-១ នៅ Bernabau តែ​មក​ជើង​ទី​ពីរ​វិញ PSG ឈ្នះ ៤-១​វិញ។ នេះ​គឺ​ជា​បរាជ័យ​ដ៏​អាក្រក់​​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ Real។

២. ផ្សែង​ភ្លើង​របស់​ក្រុម​អ្នក​គាំទ្រ PSG

Fan របស់​ PSG បាន​ដុត​ភ្លើង​យ៉ាង​សន្ធោសន្ធៅ​គួរ​ឲ្យ​ខ្លាច​ក្នុង​កីឡដ្ឋាន Parc des Princes រហូត​ហៀរ​ផ្សែ​ចូល​ទីលាន។ ដោយ​សារ​តែ​បញ្ហា​នេះ​ធ្វើ​ឲ្យ​ការ​ប្រកួត​ផ្អាក​រយៈពេល​ខ្លី​ដល់​ទៅ​ពីរ​ដង។

៣. Ronaldo សំណាង​មិន​បាន​កាត

ត្រង់​ចំណុច​មួយ Cristiano Ronaldo បាន​ព្យាយាម​មាន​ចេតនា​ទាត់​ Dani Alves (ទាត់​មិន​ត្រូវ)។ ចៃដន្យ​អាជ្ញាកណ្ដាល​មិន​បាន​ឃើញ​សកម្មភាព​នេះ​។

៤.​David Beckham

David Beckham បាន​បង្ហាញ​វត្តមាន​ទស្សនា​ផ្ទាល់​ការ​ប្រកួត របស់​អតីត​របស់​​គេ​ទាំង​ពីរ។ អតីត​កីឡាករ​អង់គ្លេស​រូប​នេះ​បាន​ចូលរួម​ជាមួយ Real នៅ​ឆ្នាំ​២០០៣ មុន​ពេល​ចាកចេញ​នៅ​ឆ្នាំ​២០០៧។ ២០១៣ គេ​ក៏​បាន​មក​លេង​នៅ PSG ដែល​ជា​កន្លែង​ដែល​ខ្លួន​ចូល​និវត្តន៍​ពី​បាល់ទាត។

៥. Neymar ទស្សនា​ក្រុម​ខ្លួន​លេង​ពី​ចម្ងាយ

ដោយ​សារ​ត្រូវ​វះកាត់​​ក​ជើង Neymar កំពុង​សម្រាក​ព្យាបាល​នៅ​ស្រុក​កំណើត​ឯ​ប្រទេស​ប្រេស៊ីល។ យ៉ាងណា គេ​នៅ​តែ​គាំទ្រ​ក្លឹប​ខ្លួន​លេង ដោយ​ទស្សនា​តាម​​ទូរទស្សន៍​​និង​ផ្ញើ​សារជូន​ពរ៕ ​ ​ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម