Man City និង Spurs រំពឹង​ជា​ក្រុម​អង់គ្លេស​បន្ទាប់​ឡើង​ទៅ UCL វគ្គ​បន្ត

  • 2018-03-07 08:46:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​សម្រេច​ក្ដី​បំណង​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ UCL ហើយ ក្រោយ​ឈ្នះ​ Porto ទាំង​ពីរ​ជើង ៥-០។ ចំណែក​យប់​នេះ​ក្រុម​អង់គ្លេស​ពីរ​​ទៀតីគឺ Man City និង Spurs ត្រូវ​ឡើង​ជ្រុញ​ម្ដង​នៅ​ម៉ោង​២:៤៥​នាទី​ដូច​គ្នា។

Spurs ត្រូវ​បើក​កីឡដ្ឋាន​ Wembley ចាំ​ស្វាគមន៍​ជើង​ខ្លាំង​សេះបង្កង់ Juventus។ ក្រុម​ទាំង​ពីរ​កាល​ពី​ជើង​ទី​មួយ​នៅ​ប្រទេស​អ៊ីតាលី ត្រឹម​តែ​៩​នាទី​ Juventus បង្ហាញ​រឿង​ដ៏​អស្ចារ្យ​គឺ​រក​បាន​ដល់​ទៅ​២​គ្រាប់ ដោយ​ខ្សែ​ប្រយុទ្ធ Higuain។ តែ​នេះ​មិនមែន​ជា​រឿង​បាក់​ទឹក​ចិត្ត​របស់ Spurs ឡើយ​ ពួក​គេ​ប្រឹង​លេង​វាយ​បក​តាម​ស្មើ​វិញ​ដោយ Kane និង Eriksen។

ក្នុង​ការ​ប្រកួត​រាត្រី​នេះ​ក្រុម​លោក Massimiliano Allegri អាច​នឹង​យ៉ាប់​ព្រោះ​កីឡាករ​សំខាន់​របួស​ច្រើន​រួម​មាន៖ Gonzalo Higuaín (៥០/៥០​) ,Carlo Pinsoglio, Mattia De Sciglio, Federico Bernardeschi, Juan Cuadrado និងMario Mandžukić ហើយ​លេង​ក្រៅ​ដី​ទៀត។ ចំណែក​ខាង​ក្រុម​លោក Mauricio Pochettino មាន​បញ្ហា​កីឡាករ​តែ​ពី​នាក់​គត់​គឺ Serge Aurier (ជាប់​បម្រាម) និង Toby Alderweireld របួស។

ជើង​កីឡាករ​ក្រុម​ទាំង​ពីរ​ក្រុម៖

Spurs៖ Lloris; Trippier, Sánchez, Vertonghen, Davies; Dier, Dembélé; Son, Alli, Eriksen; Kane

Juventus៖ Buffon; Lichtsteiner, Benatia, Chiellini, Alex Sandro; Khedira, Pjanić, Matuidi; Dybala, Douglas Costa, Higuaín

បែរ​ទៅ​មួយ​គូ​ទៀត Man City មិនមាន​ក្ដី​បារម្ភ​អ្វី​ទេ​ព្រោះ​ជើង​ទីមួយ​ឈ្នះ ៤-០ Basel ទៅ​ហើយ ស្របពេល​យប់​នេះ​លេង​ក្នុង​ដី​ខ្លួន​ឯង​ទៀត។ ភាគ​រយ​នៃ​ការ​ឡើង​របស់​ក្រុម​លោក ​Pep មាន​ខ្ពស់​ណាស់ ខណៈ​កីឡាករ​កំពុង​លេង​ត្រូវ​ជើង​គ្នា​ល្អ។

​បញ្ហា​កីឡាករ​របួស​របស់​ Man City មិន​ចោទ​ជា​ការ​រំខាន​អ្វី ព្រោះ​សល់​កីឡាករ​ល្អ​គ​ជើង​ច្រើន​ទៀត។ អ្នក​របួស​មាន៖ Fernandinho, Benjamin Mendy និង Raheem Sterling (៥០/៥០)។ ឯ​ខាង​ Basel មានTaulant Xhaka (ជាប់​បម្រាម) Germano Vailati, Éder Balanta (របួស) ​

១១​នាក់​ក្រុម​ទាំង​ពីរ៖

Man City៖ Bravo; Danilo, Stones, Laporte, Zinchenko; De Bruyne, Gündoğan, Foden; B Silva, Jesus, Sterling

Basel៖ Vaclík; Lang, Lacroix, Suchý, Riveros, Petretta; Zuffi, Serey Dié; Stocker, Elyounoussi, Oberlin

អត្ថបទ៖ ហេង សុធារិទ្ធិ