ក្រោយឡើងវគ្គ៨ ក្រុម UCL ភ្លាម Mane បោះ​ពាក្យភ្លែតតែ​ម្ដង!

  • 2018-03-07 11:37:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ Liverpool ទើប​តែ​ធ្វើ​បាន​សម្រេច​ក្នុង​ការ​ឡើង​វគ្គ ៨​ក្រុម​នៃ​ក្របខ័ណ្ឌ Champions League ខ្សែ​ប្រយុទ្ធ​ស្លាប Sadio Mane ក្នុង​ថ្ងៃ​នេះ​បាន​និយាយ​ថា ក្លឹប​ហង្ស​ក្រហម Liverpool អាច​លេង​ឈ្នះ​ក្លឹប​ទាំង​អស់។

ខ្សែ​ប្រយុទ្ធ​ស្លាប​សេណេហ្គាល់​រូប​នេះ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន Sky Sports ថា៖ "ខ្ញុំ​ដឹង​ថា វា​មិន​មែន​ជា​រឿង​ងាយ​ទេ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​ Liverpool អាច​លេង​ឈ្នះ​ក្លឹប​ទាំង​អស់​នៅ​លើ​លោក​នេះ"។

ពេល​ត្រូវ​បាន​អ្នក​សារព័ត៌មាន​សួរ​ទាក់​ទង​នឹង​ចំណាប់អារម្មណ៍​ផ្ទាល់​ខ្លួន​ ស្ដី​ពី​ការ​ប្រកួត​ប៉ះ​ជាមួយ Manchester United នា​ថ្ងៃ​ដ៏​ឆាប់​ខាង​មុខ ខ្សែ​ស្លាប Mane បាន​និយាយ៖ "និយាយ​តាម​ត្រង់​ទៅ Manchester United ស្ថិត​ក្នុង​ចំណោម​ក្លឹប​ដែល​ល្អ​បំផុត​នៅ​អង់គ្លេស ក៏​ដូច​ជា​ក្នុង​​ពិភពលោក​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា ក្លឹប Liverpool ក៏​ស្ថិត​ក្នុង​លំដាប់​ហ្នឹង​ដែរ។ ដូច្នេះ​ វា​គឺ​ជា​សុបិន​សម្រាប់​កីឡាករ​គ្រប់​រូប​ក្នុង​ការ​លេង​ក្នុង​ជំនួប​ធំ​បែប​នេះ"។

ខ្សែ​ស្លាប​ Mane កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ​ក្លឹប​ហង្ស​ក្រហម។ កីឡាករ​សេណេហ្គាល់​ស៊ុត​ចូល​រហូត​ដល់ ៥​គ្រាប់ ក្នុង​ ៤​ប្រកួត​ចុង​ក្រោយ។

ក្លឹប​បិសាច​ក្រហម​នឹង​បើក​ទ្វារ​ស្វាគមន៍ ក្លឹប​ហង្ស​ក្រហម Liverpool នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី