ថ្ងៃ​នេះ​ខែ​ក្រោយ Man Utd​អាច​ក្លាយ​ជា​ភ្ញៀវ​ទី​មួយ​ដែល​មើល Man City ​លើក​ពាន

  • 2018-03-07 12:23:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​ Manchester City អាច​នឹង​លើក​ពាន Premier League រដូវ​កាល​នេះ នៅ​ក្រោយជំនួប Manchester ថ្ងៃទី ៧ មេសាខាងមុខ ។

ការ​ឈ្នះ ១-០ ទៅ​លើ Chelsea កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ខណៈ​ក្លឹប​បិសាច​ក្រហម បាន​យក​ឈ្នះ Crystal Palace កាល​ពី​ម្សិលមិញ​នេះ បាន​ធ្វើ​ឲ្យ​គម្លាត​រវាង​ក្លឹប​ទាំង​ពីរ​បន្ត​ស្ថិត​នៅ ១៦ ពិន្ទុ ក្រោយ​លេង​ក្នុង​លីគ​បាន​ចំនួន ២៩​ប្រកួត។ ដោយ​នៅ​ក្នុង​លីគ​កំពូល​អង់គ្លេស មួយ​រដូវ​កាល លេង ចំនួន ៣៨​ប្រកួត នេះ​មាន​ន័យ​ថា បើ​សិន​ជា​គម្លាត​បែប​នេះ​នៅ​បន្ត​រយៈ​ពេល​ ៤​ប្រកួត​ទៅ​មុខ​ទៀត ​ក្លឹប Manchester City នឹង​លើក​ពាន Premier League រដូវ​កាល​នេះ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ថា ប្រកួត​ទី ៤​នោះ គឺ​ចំ​ថ្ងៃ​ទី ៧​មេសា ពេល​ក្លឹបយក្សមេឃខៀវ នឹងត្រូវ​ប៉ះ​ជាមួយ​ក្លឹប​ Manchester United ដែល​ជា​ក្លឹប​គូ​ប្រជែង​រួម​ក្រុង និងជាក្លឹបកំពុងឈរលេខ ២នាពេលបច្ចុប្បន្នតែ​ម្ដង។ ដូច្នេះ បើគិតតាមចំនួនពិន្ទុ Manchester City នឹង​លើកពាន ក្នុងករណីក្លឹបអាចយកឈ្នះ​ក្លឹប Manchester United ក្នុងជំនួបខាងមុខ (ភ្ជាប់​ជាមួយ​លក្ខខណ្ឌបើសិនគម្លាត ១៦ ពិន្ទុនៅតែបន្ត​ រហូត​ដល់​ជំនួបនេះ)។

ទោះ​ជា​យ៉ាង​ណា ដោយ​បាល់​មាន​សភាព​មូល ដូច្នេះ​មាន​តែ​ចាំ​តាម​ដាន​ទម្រង់​លេង​របស់​ក្លឹប​ទាំង​ពីរ​នៅ ៤ប្រកួត​ Premier League ទៅ​មុខ​ទៀត។

ក្លឹប Manchester City នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្លឹប Stoke City, Brighton& Hove Albion, Everton និង Manchester United។

ក្លឹប Manchester United វិញ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្លឹប Liverpool, Brighton& Hove Albion, West Ham និង Swansea មុន​នឹង​ប៉ះ​ជាមួយ Manchester City ។

តើ​ក្លឹប​យក្ស​មេឃខៀវ​ អាច​នឹង​លើក​ពាន​ក្រោយ​លេង​ជំនួប Manchester ថ្ងៃ​ទី ៧ មេសា​ខាង​មុខ​ឬ​ទេ? មាន​តែ​ចាំ​មើល​ទាំង​អស់​គ្នា៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី