កុំ​កុំ ចេញ​​ថត​រឿង​ថ្មី ខណៈ​បាន​តម្លៃ​ខ្លួន​កប់​ពពក

  • 2018-03-08 04:51:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​​ក្បាច់​គុន​ហុងកុង​ Donnie Yen ដែល​ប្រជាជន​កម្ពុជា​ច្រើន​ហៅ​ថា កុំកុំ បាន​ច្រាន​ចោល​​ទាំង​ស្រុង​នូវ​ពាក្យ​ចចាមអារ៉ាម​ថា​លោក​លា​ឈប់​ពី​ការងារ​សម្ដែង ហើយ​ប្រកាស​​​ចេញ​ថត​រឿង​ថ្មី គឺ​ "Ip Man” វគ្គ​៤។

សម្រាប់​អ្នក​ងប់ងុល​ជា​មួយ​រឿង​ប្រភេទ​​ក្បាច់​គុន​ដឹង​ហើយ​ថា​ "Ip Man” មិន​រឿង​ថ្មី​​របស់​វិស័យ​ភាពយន្ត​ហុងកុង​ទេ​។ គិត​មក​ដល់​ពេល​នេះ​ ៣​វគ្គ​ដែល​បាន​បញ្ចាំង​រួច​ បាន​ដក់​ជាប់​ក្នុង​បេះដូង​អ្នក​ទស្សនា​ និង​ទទួល​បាន​ការ​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​រួច​ទៅ​ហើយ ជា​ពិសេស​ទៅ​លើ​តួ​អង្គ​សំខាន់​លោក Donnie Yen។

ផ្ទុយ​ទៅ​វិញ សម្រាប់​វគ្គ​ទី​៣​ បាន​ធ្វើ​​ទស្សនិកជន​ខក​ចិត្ត​​ខ្លះ​ដែរ​ ​ព្រោះ​មាន​តួ​ Donnie Yen ​លេច​មុខ​​នៅ​ទី​បញ្ចប់​​នៃ​រឿង​ ត្រឹម​តែ​៣​ភាគ​ប៉ុណ្ណោះ។ ដោយ​ឃើញ​ពី​ចំណុច​អវិជ្ជមាន​នេះ អ្នក​ផលិត​​នឹង​​មិន​ឲ្យ​អ្នក​គាំទ្រ​បន្ត​រអ៊ូ​រទាំ​​ត​ទៀត​ទេ ពោល​គឺ​វគ្គ​​ថ្មី​នេះ​ ក្រុមហ៊ុន​​​បាន​សម្រេច​ទិញ​​ពេលវេលា​តារា​ប្រុស​ កុំ​កុំ ម្ដង​ទៀត​ សម្រាប់ថត​រឿង “Ip Man4” ហើយនឹងដំណើរ​ការ​ថត​នៅ​ខែ​មេសា​ ខាង​មុខ​​តែ​ម្ដង​។​

ជា​មួយ​ការ​វិល​ត្រឡប់​នេះ ត្រូវ​បា​នគេ​ទម្លាយ​ដឹង​ថា លោក​ទទួល​តម្លៃ​កម្លាំង​ពលកម្ម​រហូត​ដល់​ទៅ​ ១០០លាន​ដុល្លារ​ហុងកុង ឬ​ប្រហែល​ជាង ១២​លាន​ដុល្លារ​សហរដ្ឋអាមេរិក៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ សុខណា

អត្ថបទថ្មី