ក្ដៅៗ សមាគមសិល្បករខ្មែរ ប្រកាសធ្វើមូលនិធិរកថវិកាជួយ យូឌីស្កូ ជាផ្លូវការ(វីដេអូ)
- 2018-03-08 08:41:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ សមាគមសិល្បករខ្មែរ ប្រកាសធ្វើមូលនិធិរកថវិកាជួយ យូឌីស្កូ ជាផ្លូវការ(វីដេអូ)
ចន្លោះមិនឃើញ
ទីបំផុត សមាគមសិល្បករខ្មែរ ដែលដឹកនាំដោយអ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើកម្មវិធីផ្សាយផ្ទាល់មួយពិសេសមួយតាមរយៈបណ្ដាញសង្គម Facebook ដើម្បីជួយដល់លោក យូឌីស្កូ។
ក្រោយជំងឺទឹកនោមប្រៃ និងខូចក្រលៀនទាំងសងខាងធ្លាក់ដល់ដំណាក់កាលធ្ងន់ធ្ងរ លោក យូឌីស្កូ ទទួលបានជំនួយពីសប្បុរសជនជាច្រើន តែចំនួនថវិកានេះត្រូវបានសាមីខ្លួនផ្ទាល់បញ្ជាក់ថា គ្រាន់តែអាចទប់ទល់សម្រាប់ព្យាបាល និងលាងឈាមជាប្រចាំប៉ុណ្ណោះ មិនអាចព្យាបាលឲ្យជាសះស្បើយ១០០ភាគរយបានទេ។ បើចង់សង្គ្រោះជីវិតបាន លោកត្រូវការប្រាក់ច្រើនរហូតដល់៥ម៉ឺនដុល្លារដើម្បីព្យាបាលនៅក្រៅប្រទេស ដូច្នេះពេលនេះសមាគមសិល្បករខ្មែរ បានសម្រេចបង្កើតកម្មវិធីមូលនិធិនេះឡើង។
អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានបានឲ្យដឹងថា ការបង្កើតមូលនិធិនេះវាហាក់ដូចជាយឺតបន្តិច តែមិនមែនសមាគមមិនអើពើទេ គឺមកពីសមាគមមានភាពមមាញឹកនឹងការងារផ្សេងខ្លាំងពេក។
ដូច្នេះបើប្រិយមិត្តចង់បរិច្ចាគថវិកាដល់លោក យូឌីស្កូ សូម Comment ឬ ទាក់ទងលេខទូរសព្ទខាងក្រោម៖