ព័ត៌មាន​ស្នេហា Lee Dong Wook និង​ Suzy កំពុង​កក្រើកពេញ​ទឹកពេញដី

  • 2018-03-09 01:23:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​កក្រើក​មួយ​ទៀត​ហើយ​បាន​ផ្ទុះ​ឡើង​ទាក់ទង​នឹង​កំពូល​តារា​កូរ៉េប្រុសស្រី​ Lee Dong Wook និង​ Suzy ទាក់ទង​ស្នេហា​នឹង​គ្នា។

សារព័ត៌មានល្បី​ៗ​របស់​កូរ៉េ​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ព្រោងព្រាត​ ថា​ Suzy និង​ Lee Dong Wook កំពុង​លួច​ទាក់ទង​គ្នា​ស្ងាត់ និង​បាន​ក្លាយ​ជា​គូស្នេហ៍​ដែល​មាន​វ័យ​ខុស​គ្នា​ដល់​ទៅ​ ១៣​ឆ្នាំ។ ដោយឡែក​ទាក់ទង​នឹង​ព័ត៌មាន​នេះ​ដែរ​ ក៏​មាន​ការ​បញ្ជាក់​ពី​ផលិតកម្ម​របស់​តារា​ប្រុស​ស្រី​ទាំង​ ២​រូបដែរ។ ក្នុង​ផលិតកម្ម​ King Kong by Starship របស់​តួប្រុស​ក្នុង​រឿង​ "Goblin” រូបនេះ​បាន​លើក​ឡើង​ថា​៖ "ពួកគេ​បាន​ជួប​គ្នា​ដោយ​ស្ងាត់ៗ ជា​រឿយៗ ហើយ​ក៏​ចាប់​ផ្ដើម​ភ្ជាប់​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ដោយ​សារ​វា​ ទើប​ជា​ជំហាន​ដំបូង​ ហើយ​យើង​ទើប​តែ​ជ្រាប​ពី​រឿង​នេះ​ដែរ ដូចនេះ​មិន​មាន​ព័ត៌មាន​លម្អិត​ច្បាស់​លាស់​បន្ថែម​កលើស​ពី​នេះ​ទេ”។

ដូចគ្នា​នេះ​ដែរ ចំពោះ​ផលិតកម្ម​ JYP ក៏​បាន​បញ្ជាក់​ដែរ​ថា​៖ "ពួកគេ​ទាំង​ ២ទើប​ចាប់​ផ្ដើម​ទាក់ទង​ស្នេហា​ជាមួយ​គ្នា​ថ្មីៗ​នេះទេ”។

បើ​តាម​វិបសាយ​ Koreaboo បាន​បង្ហាញ​ថា​ Lee Dong Wook ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ Suzy​ ដោយសារ​ភាព​រួសរាយ​រាក់ទាក់​របស់​នាង។ មួយ​វិញ​ទៀត​បើ​រម្លឹក​ទៅ​កាល​ពី​ឆ្នាំ ២០១២ Suzy ក៏​ធ្លាប់​និយាយ​ដែរ​ថា​ ប្រភេទ​បុរស​ក្នុង​សុបិននាង គឺ​ Lee Dong Wook៕

ប្រភព៖ Soompi   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម