ពាក្យ​មួយឃ្លា​នេះ ធ្វើ​ឲ្យ​បុគ្គលិក​កក់ក្ដៅ និង ពេញចិត្តធ្វើការ​ជាមួយ​ថៅកែ​លុះក្ស័យ

  • 2018-03-09 07:02:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ជោគជ័យ​នៃ​អាជីវកម្ម ពេល​ខ្លះ​មិន​ចាំបាច់​ទាល់តែចំណេញ​រហូត​ទេ។ ថ្ងៃ​ណាខ្លះ ខាត​តែ​នៅតែ​ធ្វើ ឲ្យតែ​ឃើញបុគ្គលិក​ញញឹម»។ នេះជា​ការ​លើកឡើង​របស់ អ្នកស្រី សុខ លីម អាយុ៣៩ឆ្នាំ ជាអ្នកលក់អយស្ទ័រមុនគេ នៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ នៅខេត្តកំពត។

តើ​មាន​ថៅកែ​ប៉ុន្មាន​នាក់​ដែលខាត​ហើយ នៅតែ​រីករាយ ព្រោះ​ស្នាមញញឹមបុគ្គលិក? ចម្លើយ​គឺ​មាន​ តែ​មិនមាន​ច្រើន​នោះទេ។ ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ជាច្រើន​ ដោយសារ​តែ​អ្នកជំនួញចង់​ចំណេញ ថៅកែ ខុសពី​មេដឹកនាំ។ ថៅកែ​មាន​របរ​រមែង​ចង់​ចំណេញ ប៉ុន្ដែ អ្នកស្រី សុខ លីម មិន​គិត​ដូច​ថៅកែ​មួយចំនួន​ឡើយ។

អ្នក​ស្រី បាន​សង្កត់​ធ្ងន់ថា ការខាត​បង់​រមែង​ជៀសមិន​ផុត ប៉ុន្ដែ​រឿងសំខាន់​ត្រូវ​ធ្វើ​ឲ្យ​បុគ្គលិក​មាន​ភាព​កក់ក្ដៅ ។ កក់ក្ដៅ តាមរយៈ​ការ​លើក​ទឹក​ចិត្ត ឬ​ធ្វើ​ឲ្យ​បុគ្គលិក​មិនមាន​លំនឹង​ការងារ។ ការណ៍​នេះ ជាមូលហេតុ​សំខាន់​ ដែល​ធ្វើ​ឲ្យ​បុគ្គលិក​មាន​កម្លាំង​ចិត្ត​ធ្វើ​ការ គ្រាដែលពួកគេ​ប្រឹងធ្វើការ នោះ​សមិទ្ធផល​នឹង​ល្អ​ប្រសើរ​ឡើង។

អ្នកស្រី សុខ លីម បាន​ចាប់ផ្តើមរបរលក់​អយស្ទ័រ ឆ្នាំ ២០០៨ បន្ទាប់មានជនជាតិអូស្ត្រាលីម្នាក់ប្រាប់អ្នកស្រីថា ជាខ្យងសមុទ្រប្រភេទនេះ មានរសជាតិឆ្ងាញ់ និង អាចញ៉ាំឆៅបាន។ ដំបូងឡើយ អ្នកស្រីលក់អយស្ទ័របន្តិចបន្តួចតែប៉ុណ្ណោះ ដោយសារពលរដ្ឋខ្មែរភាគច្រើនមិនទាន់ស្គាល់នៅឡើយ៕

ចុចអាន៖ មកមើលកន្លែងលក់អយស្ទ័រដ៏ធំ នៅខេត្តកំពត

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទថ្មី