Rainie Yang ចង់​រៀបការ​ជាមួយ​គូស្នេហ៍​បណ្ដូល​ចិត្ត​ក្នុងពេលឆាប់ៗ

  • 2018-03-09 09:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូស្នេហ៍​តារា​តៃវ៉ាន់​ Rainie Yang និង​ Li Ronghao នឹង​កាន់​ដៃ​គ្នា​ចូល​រោង​ការ​នា​ពេល​ខាង​មុខ​ដ៏​យូរទៀត​ ប៉ុន្តែ​សម្រាប់​ភាគី​ខាង​ស្រី​ដូចជា​ចង់​ឲ្យ​ ថ្ងៃ​ដ៏​មានន័យ​នោះ​មក​ដល់​ឆាប់ៗ​ណាស់។

ទាក់ទង​នឹង​រឿង​នេះ​ Rainie បាន​និយាយ​ថា​ ខ្លួន​ និង​គូស្នេហ៍​មិន​ដែល​ពិភាក្សា​ពី​រឿង​នេះ​ទេ​ពីមុន ព្រោះ​ម្នាក់ៗ​សុទ្ធ​តែ​មាន​គោលដៅ​ចង់​សម្រេច​ឲ្យ​បាន​រៀងៗ​ខ្លួន។

តារា​ស្រី​វ័យ​ ៣៣​ឆ្នាំ​រូប​នេះ​បាន​បើក​បង្ហាញ​ នាង​និង​មិត្ត​ប្រុស​ធ្លាប់​ឈ្លោះ​គ្នា​ដែរ​ ប៉ុន្តែ​យូរៗ​ម្ដង​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត​ ឲ្យ​តែ​មាន​បញ្ហា​នឹង​គ្នា​ Ronghao តែង​លួងលោម​នាង និង​និយាយ​ពាក្យ​ពេចន៍​បែប​កំប្លែងៗ ធ្វើ​ឲ្យ​ Rainie ទប់​សំណើច​មិនបាន។

ទោះ​ជា​យល់​ចិត្ត​ថ្លើម​យ៉ាង​ណា​ក្ដី​ ក៏​គូស្នេហ៍​១​នេះ​ មិន​ទាន់​គិត​គូរ​ រឿង​រៀបការ​ដែរ ពោល​ពួកគេ​ចង់​ទុក​ពេល​យូរ​ទៀត​ ស្រប​ពេល​បច្ចុប្បន្ន​ដៃគូ​ទាំង​សង​ខាង​មាន​ការងារ​មមាញឹក​រៀងៗ​ខ្លួន។ ប៉ុន្តែ​សម្រាប់​ Rainie នៅ​តែ​ទន្ទឹង​ចង់​ឲ្យ​ថ្ងៃ​នោះ​មក​ដល់​ឆាប់ៗណាស់​៕

ចុចអាន៖

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី